ការចរចារស្តីពី TPP មានការបោះជំហានខាងជីវសាស្ត្រ
05/10/2015 08:10
(VOVworld) – នាថ្ងៃទី ៤ តុលា អាមេរិកនិងអូស្ត្រាលី ទទួលបានកិច្ចព្រមព្រៀង ស្តីពីពេលវេលារក្សារការគាំ ពារការផ្តាច់មុខចំពោះផលិតផលឱសថសាស្ត្រថ្មី។

ការចរចារស្តីពី TPP មានការបោះជំហានខាងជីវសាស្ត្រ (Image: VNA) (VOVworld) – នាថ្ងៃទី ៤ តុលា អាមេរិកនិងអូស្ត្រាលីទទួលបានកិច្ចព្រមព្រៀង ស្តីពីពេលវេលារក្សារការគាំពារការផ្តាច់មុខចំពោះផលិតផលឱសថសាស្ត្រថ្មី។ នេះត្រូវបានចាត់ទុកជារបត់លោតផ្លោះដែលបើកចេញផ្លូវសំរាប់ប្រទេសចំនួន ១២ ឆ្ពោះទៅការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រ ប៉ាស៊ីហ្វិក (TPP)។ ប្រទេសប៉េរូ ឈីលី ម៉ាឡេស៊ី នូវ៉ែលហ្សេឡង់ អូស្ត្រាលីនិង ព្រុយណេបន្តប្រឆាំងជំទាស់ការខំប្រឹងប្រែងរបស់អាមេរិកដែលចង់អនុវត្តក្រប ខ័ណ្ឌវេលារក្សាការគាំពារផ្តាច់មុខក្នុងរយៈពេល៨ឆ្នាំ។ ប៉ុន្តែ អាមេរិកនិងអូស្ត្រាលី ទទួលបានកិច្ចព្រមព្រៀងលើវិស័យឱសថសាស្ត្រតាមរយៈនោះភាគីនានាអាច ឆ្ពោះទៅកិច្ចព្រមព្រៀង TPP។ តាមកិច្ចព្រមព្រៀងនោះ ពេលវេលារក្សារការ គាំពារផ្តាច់មុខគឺ ៨ ឆ្នាំ ដែលសមស្របនឹងសំណើរថ្មីបំផុតរបស់អាមេរិក។ មជ្ឈដ្ឋានអ្នកវិភាគបានវាយតំលៃថា៖ ប្រសិនបើ សន្និសីទរដ្ឋមន្ត្រីពាណិជ្ជកម្ម បណ្ដាប្រទេសចូលរួម TPP នៅទីក្រុង Atlanta មិនទទួលបានកិច្ចព្រមព្រៀង ចុងក្រោយនោះគឺ ដំណើរការចរចារ TPP អាចត្រូវបានសម្រេចបាននាឆ្នាំ ២០១៥ នៅខាងក្រៅសន្និសីទជាន់ខ្ពស់វេទិការសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែវិច្ឆិការខាងមុខ នៅហ្វីលីពីន៕
Related





