ការធានាសន្តិសុខនៅតំបន់ខ្សែព្រំដែន Tay Nguyen
26/01/2015 08:53
(VOVworld) – នារសៀលថ្ងៃទី ២៥ មករា នៅខេត្ត Dak Lak (ភាគកណ្ដាលវៀតណាម) គណៈកម្មធិការទទួលបន្ទុកតំបន់ Tay Nguyen និងបញ្ជាការដ្ឋានកងទ័ពការពារ ព្រំដែនបានរៀបចំពិធីចុះហត្ថលេខាលើកម្មវិធីសហការ “បង្កើនការបញ្ជាណែនាំនិង អនុវត្តសកម្មភាពនៅខ្សែព្រំដែននៅតំបន់ Tay Nguyen និងតំបន់ជុំវិញ” ដំណាក់ កាល ២០១៥-២០២០។

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម នាយឧត្តសេនីយ៍ Tran Dai Quang (Image: chinhphu.vn) (VOVworld) – នារសៀលថ្ងៃទី ២៥ មករា នៅខេត្ត Dak Lak (ភាគកណ្ដាលវៀតណាម) គណៈកម្មធិការទទួលបន្ទុកតំបន់ Tay Nguyen និងបញ្ជាការដ្ឋានកងទ័ពការពារ ព្រំដែនបានរៀបចំពិធីចុះហត្ថលេខាលើកម្មវិធីសហការ “បង្កើនការបញ្ជាណែនាំនិង អនុវត្តសកម្មភាពនៅខ្សែព្រំដែននៅតំបន់ Tay Nguyen និងតំបន់ជុំវិញ” ដំណាក់កាល ២០១៥-២០២០។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម នាយឧត្តសេនីយ៍ Tran Dai Quang បានលើកច្បាស់ថា៖ “កម្មវិធីសហការនេះគឺជាសកម្មភាពចាំបាច់និងជាមូលដ្ឋានដើម្បីគណៈកម្មាធិការ ទទួលបន្ទុកតំបន់ Tay Nguyen និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនសម្រេចល្អនូវ ភារកិច្ចរបស់ខ្លួន ។ តាមនោះ ពង្រឹងដ៏រឹងមាំសន្តិសុខការពារប្រទេសនៅតំបន់ Tay Nguyen កសាងខ្សែព្រំដែនមួយសុវត្ថភាពសន្តិភាពមិត្តភាព ព្រមទាំង អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមនៅតំបន់ Tay Nguyen ផងដែរ៕ “
Related




