VOV WorldVOV World
ការធ្វើបាតុកម្មរីករាលដាលនៅភាគខាងកើតអ៊ុយក្រែនទាមទាសហព័ន្ធបនីយកម្ម
28/04/2014 11:35
Vovworld-នាថ្ងៃទី២៧មេសា មនុស្សជិត៣ពាន់នាក់បានចុះផ្លូវចូលរួម​ការ​ធ្វើ​មីទ្ទីង​នៅទីលាន Lenin នៅកណ្ដាលទីក្រុង Donetsk របស់អ៊ុយក្រែនទាមទា​បោះ​ប្រជាមតិ​អំពីសហព័ន្ធបនីយកម្មអ៊ុយក្រែន។
ការធ្វើបាតុកម្មរីករាលដាលនៅភាគខាងកើតអ៊ុយក្រែនទាមទាសហព័ន្ធបនីយកម្ម
ការធ្វើបាតុកម្មរីករាលដាលនៅភាគខាងកើតអ៊ុយក្រែនទាមទាសហព័ន្ធបនីយកម្ម (AFP)         Vovworld-នាថ្ងៃទី២៧មេសា មនុស្សជិត៣ពាន់នាក់បានចុះផ្លូវចូលរួម​ការ​ធ្វើ​ មីទ្ទីង​នៅទីលាន Lenin នៅកណ្ដាលទីក្រុង Donetsk របស់អ៊ុយក្រែនទាមទា​បោះ ​ប្រជាមតិ​អំពីសហព័ន្ធបនីយកម្មអ៊ុយក្រែន។ ក្នុងពេលនោះ មនុស្សរាប់រយ​នាក់បាន​ប្រមូលផ្ដុំនៅទីលានមជ្ឈមណ្ឌលទីក្រុង Kharkov ដើម្បីទាមទាបោះ​ប្រជាមតិ​អំពី​សហព័ន្ធបនីយកម្មអ៊ុយក្រែនផងដែរ។ រីឯនៅខេត្ត Lugansk បណ្ដា​អ្នកគាំទ្រសហព័ន្ធ​បនីយកម្មអ៊ុយក្រែនបានរៀបចំបាតុកម្មនិងសំណូមពររដ្ឋ​អំណាច Kiev លើកលែង​ ទោស​​ឲ្យបាតុករ ទទួលស្គាល់ភាសារុស្ស៊ីជាភាសាជាតិ​ក៏ដូចជាដំណើរការបោះ​ ប្រជាមតិ​អំពីអនាគតនៃដំបន់នេះ។         ចំពោះមុខនឹងរលកបាតុកម្មនិងបង្កើនជំលោះនៅភាគខាងត្បូងអ៊ុយក្រែន រដ្ឋ​អំណាច Kiev បន្តបង្កើនកងទ័ពបំរើឲ្យយុទ្ធនាការយោធានៅភាគខាងត្បូង។ នា ថ្ងៃ​ទី​២៧​​​មេសា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសទិន្នន័យសឲ្យឃើញថា​អ៊ុយ ក្រែន​បាន​ដាក់ពង្រាយទាហាន១១ពាន់នាក់រថតង់៤០០គ្រឿងរួមជាមួយ​ប្រព័ន្ធកាំ ជ្រួច Grad និង Smerch ជាច្រើននៅជិតទីក្រុង Slavyansk ភាគខាងកើត​អ៊ុយក្រែន។ នាថ្ងៃ​ដ៏ដែល គណៈប្រតិភូរបស់អង្គការសន្តិសុខនិងសហប្រតិបត្តិ​ការ​ទ្វីបអឺរ៉ុប (OSCE) បាន​ទៅ​កាន់​ទីក្រុង Slavyansk ដើម្បីចរចារដោះលែងអ្នក​សង្កេតការចំនួន ៨នាក់របស់អង្គការ​នេះ​ដែលកំពុងត្រូវឃុំឃាំងដោយបាតុករប្រដាប់​អាវុធ៕

More