ការទំលាយចេញថ្មីអំពីកម្មវិធីចារកម្មរបស់អាមេរិក
19/03/2014 11:24
(VOVworld) – ស្ថាប័នសន្តិសុខជាតិអាមេរិក (NSA) អាចប្រមូលនិងស្តារឡើងវិញ ការហៅតាមទូរស័ព្ទន៍រាប់ពាន់លានលើកនៅប្រទេសណាមួយ តាមរយៈបណ្ដា កម្មវិធីពិសេសដែលហៅថា៖ MYSTIC និង RETRO។

ការទំលាយចេញថ្មីអំពីកម្មវិធីចារកម្មរបស់អាមេរិក (Image: Vietnam+) (VOVworld) – ស្ថាប័នសន្តិសុខជាតិអាមេរិក (NSA) អាចប្រមូលនិងស្តារឡើងវិញ ការហៅតាមទូរស័ព្ទន៍រាប់ពាន់លានលើកនៅប្រទេសណាមួយ តាមរយៈបណ្ដា កម្មវិធីពិសេសដែលហៅថា៖ MYSTIC និង RETRO។ នេះគឺជាព័ត៌មានថ្មីបំផុត ដែលអតីតចារបុរសអាមេរិក Edward Snowden បានទំលាយចេញ។ កាសែត Washington Post នាថ្ងៃទី ១៨ មិនា បានឲ្យដឹងថា៖ កម្មវិធីចំនួន ២ ពោលខាងលើ អាចត្រួតពិនិត្យការហៅតាមទូរស័ព្ទន៍ទាំងមូលនៅប្រទេសណាមួយក្នុងរយៈពេល ១ ខែ។ ក្នុងនោះ កម្មវីធី RETRO អាចស្តាររាល់ព័ត៌មានឡើងវិញដែលបានលុប ចោលក្នុងករណីចាំបាច់។ ប្រសិនបើ ព័ត៌មានពោលខាងលើគឺត្រូវ កម្មវិធីចំនួន ២ នេះអាចនាំមក NSA នូវកំលាំងដ៏ធំធេង។ ប៉ុន្តែ NSA បានបដិសេធព័ត៌មានពោល ខាងលើភ្លាមមួយរំពេច៕
Related





