VOV WorldVOV World
ការជួបសន្ទនាសេដ្ឋកិច្ចយុទ្ធសាស្ត្រអាមេរិក-ចិនលើកទី៦នឹងប្រព្រឹត្តទៅនៅប៉េកាំង
14/05/2014 10:27
Vovworld-ក្រសួងការបរទេសអាមេរិកនាថ្ងៃទី១៣ឧសភាបានប្រកាសថា ការជួបសន្ទនាសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រអាមេរិក-ចិនលើកទី៦នឹងបានរៀបចំនៅ​ទីក្រុង​ប៉េកាំងនាដើមខែកក្កដាខាងមុខ។
ការជួបសន្ទនាសេដ្ឋកិច្ចយុទ្ធសាស្ត្រអាមេរិក-ចិនលើកទី៦នឹងប្រព្រឹត្តទៅនៅប៉េកាំង
  ការជួបសន្ទនាសេដ្ឋកិច្ចយុទ្ធសាស្ត្រអាមេរិក-ចិនឆ្នាំ២០១១ ​(vietnamplus.vn)        Vovworld-ក្រសួងការបរទេសអាមេរិកនាថ្ងៃទី១៣ឧសភាបានប្រកាសថា ការជួបសន្ទនាសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រអាមេរិក-ចិនលើកទី៦នឹងបានរៀបចំនៅ​ ទីក្រុង​ប៉េកាំងនាដើមខែកក្កដាខាងមុខ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Jacob Lew នឹងចូលរួមការជួបសន្ទនា​លើក​នេះរួមជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និង​ឧបនាយករដ្ឋមន្ត្រីលោក Wang Yang។ នៅជំនួបសន្ទនាលើកទី៦នេះ ភាគី​ទាំងពីរនឹងប្រមូលផ្ដុំពិភាគ្សាការ សាកល្បងនិងឱកាសដែលប្រទេសទាំងពីរ​កំពុងត្រូវប្រឈមមុខ ក្នុងទំនាក់ទំនង ទ្វេភាគីនិងសកលលោកទាំងមូល។ ការ​ជួបសន្ទនាក៏ជាការបន្តប្រធានបទដែល រដ្ឋមន្ត្រីការបរទេស John Kerry បានពិភាក្សា​ជាមួយភាគីចិនក្នុងដំណើរទស្សនកិច្ច នៅប៉េកាំងនាខែកុម្ភៈកន្លងមកនិងដំណើរទស្សនកិច្ចនៅប៉េកាំងក្នុងសប្ដាហ៍នេះ របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Jacob Lew៕