VOV WorldVOV World
ការខ្វែងគំនិតជាច្រើនក្នុងពង្រាងច្បាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពិភពលោកស្តីពីបំរ៉ែបំរួលអាកាសធាតុ
10/12/2015 10:47
(VOVworld) – នាថ្ងៃទី ៩ ធ្នូ រដ្ឋមន្ត្រីការបរទេសបារាំង លោក Laurent Fabius បានប្រកាសពង្រាងធ្វើវិសោធន កម្មនៃកិច្ចព្រមព្រៀងពិភពលោកស្តីពីបំរ៉ែបំរួលអាកាស ធាតុ (COP 21) ។
ការខ្វែងគំនិតជាច្រើនក្នុងពង្រាងច្បាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពិភពលោកស្តីពីបំរ៉ែបំរួលអាកាសធាតុ
ការខ្វែងគំនិតជាច្រើនក្នុងពង្រាងច្បាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពិភពលោកស្តីពីបំរ៉ែបំរួលអាកាសធាតុ (Image: VNA) (VOVworld) – នាថ្ងៃទី ៩ ធ្នូ រដ្ឋមន្ត្រីការបរទេសបារាំង លោក Laurent Fabius  បានប្រកាសពង្រាងធ្វើវិសោធនកម្មនៃកិច្ចព្រមព្រៀងពិភពលោកស្តីពីបំរ៉ែ បំរួលអាកាសធាតុ (COP 21) ។ បើប្រៀបនឹងសេចក្តីព្រាងចាស់ដែលមាន ៤៨ ទំព័រ ដែលបាននាំចេញនាថ្ងៃទី ៥ ធ្នូ សេចក្តីព្រាងថ្មីបង្រួញមកត្រឹម ២៩  ទំព័រ បានសឲ្យឃើញថា៖ ភាគីទាំងឡាយទទួលបានការព្រមព្រៀងមួយ ចំនួនប៉ុន្តែនៅ​មិនទាន់ឆ្លងផុតពីការខ្វែងគំនិតលើបញ្ហាសំខាន់ៗផ្សេងៗទៀត។  រដ្ឋមន្ត្រីការ បរទេសបារាំងបានឲ្យដឹងថា៖ ការបែងចែកការទទួលខុសត្រូវ រវាងបណ្ដាប្រទេស​ ភាគខាងជើងនិងភាគខាងត្បូង បញ្ហាហិរញ្ញវត្ថុ មហិច្ឆតា នៃកិច្ចព្រមព្រៀងនៅតែ ជាបញ្ហាខ្វែងគំនិតដែលមិនទាន់អាចដោះស្រាយ បាន។​ ប៉ុន្តែ បណ្ដាអង្គការក្រៅរដ្ឋាភិបាល (NGO) មានប្រតិកម្មអសកម្មដែល បានចាត់ទុកថា​៖ ពង្រាងវិសោធនកម្មលើកនេះបាននាំមកនូវក្តីអស់សង្ឃឹម និងមិនអាចឆ្លើយតបនឹងការរំពឹងទុក។ លោក Romain Benicchio តំណាង នៃអង្គការ Oxfarm បានចាត់ទុកថា៖ ការផ្តល់ជំនួយប្រទេសដែលងាយរង គ្រោះក៏ដូចជាបញ្ហាបំរ៉ែបំរួលអាកាសធាតុមិនលើកឡើងឲ្យបានច្បាស់ លាស់។ ក្រៅពីនោះ ការប្តេជ្ញានយោបាយមិនទាន់ គ្រប់គ្រាន់ក្នុងការកាត់ បន្ថយឧស្ម័ន្ធបញ្ចេញចោលក្រោយឆ្នាំ២០២០ក៏បានធ្វើឲ្យអង្គការក្រៅ រដ្ឋាភិបាលនានាព្រួយបារម្មណ៍ផងដែរ៕