ការកសាងសំណង់សិប្បនិម្មិតនៅសមុទ្រខាងកើតនិងការជះឥទ្ធិពលចំពោះ សន្តិភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន
25/07/2015 08:54
(VOVworld) – ការកសាង់សំណងសិប្បនិម្មិតនៅសមុទ្រ ខាងកើតនិងការជះឥទ្ធិពលចំពោះសន្តិភាពសេដ្ឋកិច្ចនិង ពាណិជ្ជកម្មក្នុងតំបន់គឺជាប្រធានបទរបស់ សិក្ខាសាលា អន្តរជាតិដែលបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ (ភាគ ខាងត្បូង វៀតណាម) នាព្រឹកថ្ងៃទី ២៥ កក្កដា។

ការកសាងសំណង់សិប្បនិម្មិតនៅសមុទ្រខាងកើតនិងការជះឥទ្ធិពលចំពោះ សន្តិភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន (Image: VOV) (VOVworld) – ការកសាង់សំណងសិប្បនិម្មិតនៅសមុទ្រខាងកើតនិងការជះ ឥទ្ធិពលចំពោះសន្តិភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់គឺជាប្រធានបទ របស់ សិក្ខាសាលាអន្តរជាតិដែលបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ (ភាគ ខាងត្បូង វៀតណាម) នាព្រឹកថ្ងៃទី ២៥ កក្កដា។ អ្នកប្រាជ្ញាអ្នកស្រាវជ្រាវ នៅក្នុងនិងក្រៅ ប្រទេសបានចូលរួមសិក្ខាសាលានេះជាច្រើនកុះករ។ នៅ សម័យពិភាក្សារទី ១ ដោយប្រធានបទ “ចរតិលក្ខណៈគត្តិយុត្តិទាក់ទិក ដល់ការកសាងកោះនិងសំណង់ គ្រឿងឧបករណ៍សិប្បនិម្មិតតាមការ កំណត់របស់អនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ២៩៨២” បទអន្តរាគមន៍ របស់បណ្ដាអ្នកប្រាជ្ញបានប្រមូលផ្តុំទៅលើ ស្ថានភាពកសាងកោះសិប្បនិម្មិត របស់ចិននៅប្រជុំកោះ Truong Sa ចំណុះ អធិបតេយ្យភាពរបស់វៀតណាម ហើយអះអាងថា៖ ទង្វើររបស់ចិនដើរផ្ទុយទៅ នឹងច្បាប់អន្តរជាតិអនុសញ្ញា របស់ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និង បណ្ដាកិច្ចសន្យារវាង វៀតណាមនិងចិន ។ បណ្ឌិត Ngo Huu Phuoc ប្រធានវិញ្ញាណសារ សន្ធិសញ្ញាអន្តរជាតិផ្នែកច្បាប់ អន្តរជាតិនៅមហាវិទ្យាល័យច្បាប់ទីក្រុងហូជីមិញ បានវិភាគថា៖ “ខ្ញុំសង្កត់ធ្ងន់ថា៖ គោលដៅកសាងកោះសិប្បនិម្មិតរបស់ចិននៅសមុទ្រខាង កើតគឺផែនការដោយមាន ៥ ជំហាន៖ ការវាយប្រហារ ទន្ទ្រានកាន់កាប់ កសាង កោះសិប្បនិម្មិត ការទាមទា ១២ ម៉ាយ៍ បញ្ជូនមនុស្សទៅរស់នៅហើយទន្ទ្រាន កាន់កាប់និងតភ្ជាប់បណ្ដាកោះពីប្រជុំកោះ Hainan ដល់ប្រជុំកោះ Hoang Sa សំដៅត្រួតពិនិត្យនាវាចរណ៍និងសេដ្ឋកិច្ចនៅសមុទ្រខាងកើត។” នៅសម័យពិភាគ្សារទី ២ ដោយប្រធានបទ “ការកសាងសំណង់សិប្បនិម្មិត នៅសមុទ្រខាងកើតនិងការជះឥទ្ធិពលចំពោះសន្តិភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក្នុងតំបន់” បណ្ដាតំណាងបានបំភ្លឺច្បាស់ឥទ្ធិពលអាក្រក់នៃទង្វើររបស់ចិននៅ សមុទ្រខាងកើតនិងផលវិបាកនៃទង្វើនេះចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕
Related





