VOV WorldVOV World
ការងារធ្វើជាង១០០០កន្លែងសំរាប់និស្សិតក្នុងទិវាបុណ្យ៖សម្ភាសន៍-ជ្រើសរើសបុគ្គលិកឆ្នាំ២០១៥
23/05/2015 08:50
(VOV)_ចំណុចសំខាន់នៃទិវា​បុណ្យ៖សម្ភាសន៍-ជ្រើសរើស​បុគ្គលិក​ឆ្នាំ២០១៥ ត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ឧសភា នៅ​ទីក្រុង​ហូជីមិញ (ភាគខាងត្បូងវៀតណាម)គឺកម្មវិធី៖ សម្ភាសន៍សាក​ល្បង-ជោគជ័យពិត។
ការងារធ្វើជាង១០០០កន្លែងសំរាប់និស្សិតក្នុងទិវាបុណ្យ៖សម្ភាសន៍-ជ្រើសរើសបុគ្គលិកឆ្នាំ២០១៥
ការងារធ្វើជាង១០០០កន្លែងសំរាប់និស្សិតក្នុងទិវាបុណ្យ៖សម្ភាសន៍-ជ្រើសរើសបុគ្គលិកឆ្នាំ២០១៥ (VOV)_ចំណុចសំខាន់នៃទិវា​បុណ្យ៖សម្ភាសន៍-ជ្រើសរើស​បុគ្គលិក​ឆ្នាំ២០១៥  ត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ឧសភា នៅ​ទីក្រុង​ហូជីមិញ (ភាគខាងត្បូងវៀត ណាម)គឺកម្មវិធី៖ សម្ភាសន៍សាក​ល្បង-ជោគជ័យពិត។ និស្សិតរាប់រយនាក់ បាន ចូលរួមការសម្ភាសន៍​​ពិសោធ ជាមួយអ្នកជំនាញការចំនួន២៥នាក់ក្នុងវិស័យជ្រើស រើស​បុគ្គលិក របស់អង្គភាពអាជីវកម្មធំៗនៅវៀតណាម ដើម្បីពីនោះ សុក្រិតសំណុំ ឯកសារ ក៏ដូចជារបៀបឆ្លើយសម្ភាសន៍យ៉ាងម៉េចមានគេមានចំណាប់អារម្មណ៍។  ជាពិសេស ក្នុងឱកាសនេះ ទិវាបុណ្យក៏នាំមកនូវឱកាសធ្វើការ​ចំនួន១០០០កន្លែង​ សំរាប់និស្សិតទៀតផង។ មិត្ត Nguyen Thi Quynh  Hoa និស្សិតនៃមហាវិទ្យាល័យ  Sai Gon បានអោយដឹងថា៖ “ ខ្ញុំឃើញថា៖នេះគឺជាកម្មវិធីមានផលប្រយោជន៍ជាច្រើន។ ខ្ញុំ​មកដល់ទីនេះដើម្បី ស្រាវជ្រាវ និងផ្លាស់ប្តូរបទពិសោធន៍ និងបំពេញ​បន្ថែមចំណេះដឹងក្នុងពេលទៅដាក់ ពាក្យសុំការងារធ្វើ​៕”​