VOV WorldVOV World
ការបាត់ខ្លួនរបស់យន្តហោះ MS៨០៤៖ EgyptAir ប្រកាសសញ្ជាតិរបស់អ្នកដំណើរ
19/05/2016 10:48
(VOVworld) - នាថ្ងៃទី១៩ ឧសភា ក្រុមហ៊ុនអាកាស ចរណ៍ជាតិអេហ្ស៊ីប EgyptAir បានប្រកាសសញ្ជាតិ របស់អ្នកដំណើរនៅលើជើងហោះហើរ MS៨០៤ ដែលត្រូវបានបាត់ខ្លួននាថ្ងៃដដែលនៅពេលកំពុង ហោះហើរពីទីក្រុងប៉ារីសទៅដល់ទីក្រុងគែវ។
ការបាត់ខ្លួនរបស់យន្តហោះ MS៨០៤៖ EgyptAir ប្រកាសសញ្ជាតិរបស់អ្នកដំណើរ
អ្នកកាសែតប្រមូលផ្ដុំព័ត៌មានអំពីករណីបាត់ខ្លនរបស់យន្តហោះ MS៨០៤ នៅព្រលានយន្តហោះ Charles de Gaulle ទីក្រុងប៉ារីសកាលពីថ្ងៃទី១៩ ឧសភា (រូបថត៖Xinhua/TTXVN) (VOVworld) - នាថ្ងៃទី១៩ ឧសភា ក្រុមហ៊ុនអាកាសចរណ៍ជាតិអេហ្ស៊ីប EgyptAir បានប្រកាសសញ្ជាតិរបស់អ្នកដំណើរនៅលើជើងហោះហើរ MS៨០៤ ដែលត្រូវបាន បាត់ខ្លួននាថ្ងៃដដែលនៅពេលកំពុងហោះហើរពីទីក្រុងប៉ារីសទៅដល់ទីក្រុងគែវ។ ក្នុងចំណោមអ្នកដំណើរទាំង៥៦រូបមានជនអេហ្ស៊ីបចំនួន៣០រូប និងជនបារាំងចំនួន ១៥រូប​។ ស្ថាប័នអាកាសចរណ៍ស៊ីវិលអេហ្ស៊ីបចាត់ទុកថា មានលទ្ធភាពជាច្រើនថា យន្តហោះនេះបានធ្លាក់ចូលក្នុងសមុទ្រមេឌីទែរ៉ាណេ។កងកម្លាំងជួយសង្គ្រោះ អេហ្ស៊ីប នាបច្ចុប្បន្នកំពុងដំណើរការយុទ្ធនាការស្វែងរក ព្រមទាំងប្រមូលផ្ដុំព័ត៌មាន អំពី ស្ថានភាពបច្ចេកទេសរបស់យន្តហោះនេះ៕