VOV WorldVOV World
ការប៉ះទង្គិចនៅកើតមានឡើងនៅតំបន់ខាងកើតអ៊ុយក្រែន
27/05/2015 06:54
(VOVworld) – នាថ្ងៃទី ២៦ ឧសភា ជនប្រដាប់អាវុធរបស់ កំលាំងប្រឆាំងនៅតំបន់ ខាងកើតអ៊ុយក្រែនចំនួន ៤ នាក់ ទាហានរដ្ឋាភិបាលអ៊ុយក្រែន ១ នាក់និងជនស៊ីវិលមួយ នាក់ទៀតត្រូវស្លាប់ក្នុងការប៉ះទង្គិចគ្នាដែលបានកើតមាន ឡើងនៅតំបន់ជំលោះភាគខាងកើតអ៊ុយក្រែនដោយមិន អើពើដល់បទឈប់បាញ់ដែលភាគីនានាទទួលបាននា ខែកុម្ភៈកន្លងទៅ។
ការប៉ះទង្គិចនៅកើតមានឡើងនៅតំបន់ខាងកើតអ៊ុយក្រែន
ការប៉ះទង្គិចនៅកើតមានឡើងនៅតំបន់ខាងកើតអ៊ុយក្រែន (Image: VTV) (VOVworld) – នាថ្ងៃទី ២៦ ឧសភា ជនប្រដាប់អាវុធរបស់កំលាំងប្រឆាំងនៅតំបន់ ខាងកើតអ៊ុយក្រែនចំនួន ៤ នាក់ ទាហានរដ្ឋាភិបាលអ៊ុយក្រែន ១ នាក់និងជនស៊ីវិល មួយនាក់ទៀតត្រូវស្លាប់ក្នុងការប៉ះទង្គិចគ្នាដែលបានកើតមានឡើងនៅតំបន់ជំលោះ ភាគខាងកើតអ៊ុយក្រែនដោយមិនអើពើដល់បទឈប់បាញ់ដែលភាគីនានាទទួល បាននាខែកុម្ភៈកន្លងទៅ។ អ្នកនាំពាក្យកងទ័ពរដ្ឋាភិបាលអ៊ុយក្រែន លោក Andryi Lysenko បានឲ្យដឹងថា៖ ការបាញ់កាំភ្លើងធំបានធ្វើឲ្យទាហានអ៊ុយក្រែនចំនួន ១២ នាក់ទៀងរង របួស។ ទោះបីជា ភាគីនានានៅអ៊ុយក្រែនទទួលបានកិច្ចព្រមព្រៀង ឈប់បាញ់នាខែ កុម្ភៈកន្លងទៅនៅទីក្រុង Minsk របស់បែឡារុសក្តី ប៉ុន្តែ ការប៉ះ ទង្គិចនៅបន្តកើតមានឡើងជាបន្តបន្ទាប់៕