ការប៉ះទង្កិចរវាងកងទ័ពអេហ្ស៊ីបជាមួយបណ្ដាអ្នកគាំទ្រ MB នៅឧបទ្វីប Sinai
10/09/2013 11:20
(VOVworld) – បណ្ដាប្រភពព័ត៌មានសន្តិសុខបានឲ្យដឹងថា៖ មនុស្សយ៉ាងតិច បំផុតចំនួន ១ នាក់ និង ៩ នាក់ រងរបួស ក្នុងការប៉ះទង្កិចរវាងកងទ័ពអេហ្ស៊ីប ជាមួយបណ្ដាអ្នកគាំទ្រអង្គការភាតរៈឥស្លាម (MB) នៅឧបទ្វីប Sinai។

ការប៉ះទង្កិចរវាងកងទ័ពអេហ្ស៊ីបជាមួយបណ្ដាអ្នកគាំទ្រ MB នៅឧបទ្វីប Sinai (Image: Vietnam+) (VOVworld) – បណ្ដាប្រភពព័ត៌មានសន្តិសុខបានឲ្យដឹងថា៖ មនុស្សយ៉ាងតិច បំផុតចំនួន ១ នាក់ និង ៩ នាក់ រងរបួស ក្នុងការប៉ះទង្កិចរវាងកងទ័ពអេហ្ស៊ីប ជាមួយបណ្ដាអ្នកគាំទ្រអង្គការភាតរៈឥស្លាម (MB) នៅឧបទ្វីប Sinai។ ការប៉ះ ទង្កិចបានកើតមានឡើង ក្នុងពេលដែល បណ្ដាអ្នកគាំទ្រអតីតប្រធានាធិបតី អេហ្ស៊ីប លោក Mohamed Morsi បានស្ទាក់កំណាត់ផ្លូវនៅខ័ណ្ឌ Bae’r el-Aabd ភាគខាងជើងឧបទ្វីប Sinai។ កងទ័ពអេហ្ស៊ីបបានស្នើឲ្យបាតុកររំសាយ ប៉ុន្តែ គេបានបដិសេធដោយបាញ់កាំភ្លើងទៅលើកំលាំងយោធា។ នាថ្ងៃដ៏ដែលនៅ ទីកន្លែងផ្សេងទៀត នៅឧបទ្វីប Sinai បណ្ដាជនប្រដាប់អាវុធរបស់ចលនា ឥស្លាម Jihad បានដំណើរការវាយប្រហារដោយកាំជ្រួចតម្រង់ទៅលើប៉ុស្តិ ត្រួតពិនិត្យមួយ ដែលធ្វើឲ្យទាហានចំនួន ១ នាក់ ត្រូវស្លាប់និង ២ នាក់ ទៀត រងរបួស៕
Related





