VOV WorldVOV World
ការផ្ដើមគំនិតរបស់វៀតណាមត្រូវបានវាយតំលៃខ្ពស់នៅ ADMM-9
18/03/2015 10:17
Vovworld-ឆ្លើយសម្ភាសសារព័ត៌មានក្នុងឱកាសបញ្ចប់ សន្និសីទរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិបណ្ដាប្រទេសអាស៊ាន លើកទី៩
ការផ្ដើមគំនិតរបស់វៀតណាមត្រូវបានវាយតំលៃខ្ពស់នៅ ADMM-9
ការផ្ដើមគំនិតរបស់វៀតណាមត្រូវបានវាយតំលៃខ្ពស់នៅ ADMM-9 (quandoinhandan.com)         Vovworld-ឆ្លើយសម្ភាសសារព័ត៌មានក្នុងឱកាសបញ្ចប់សន្និសីទរដ្ឋមន្ត្រី​ ក្រសួង​ការពារជាតិបណ្ដាប្រទេសអាស៊ានលើកទី៩ (ADMM-9) នៅប្រទេស​ ម៉ាឡេស៊ី រដ្ឋមន្ត្រី​ក្រសួងការពារជាតិវៀតណាមលោក Phung Quang Thanh បាន អះអាងថា​គណៈ​ប្រតិភូ​វៀតណាមសកម្មរួមចំណែកដើម្បីកសាងសហគមន៍ ​នយោបាយសន្តិសុខ​របស់អាស៊ានដោយសំណើរជាច្រើន។ ទីមួយគឺលើកកំពស់ ការស្មោះត្រង់និងការ​ទទួលខុសត្រូវរបស់ប្រទេសសមាជិកនីមួយៗក្នុងការធានា និងរក្សាសន្តិភាពស្ថិរភាពនិងសន្តិសុខសុវត្ថិភាពក្នុងដំបន់។ ទីពីរគឺបង្កើនតួនាទី ​របស់ ADMM តាមរយៈការ​ទាក់ទង​អំពីសន្តិសុខលើគ្រប់វិស័យ។​ ទីបីគឺបង្កើន​ទំនាក់ ទំនងទ្វេភាគីរវាងបណ្ដា​ប្រទេស​អាស៊ាន។ ក្នុងឱកាសរំលឹកខួបលើក​ទី​១០​នៃ សកម្មភាពសហប្រតិបត្តិការ​ ADMM នាឆ្នាំ២០១៦ វៀតណាមស្នើរមានការ​វាយ ​តំលៃបូកសរុបនិងសំណើរ​ទិសដៅ​សំរាប់ ADMM ក្នុងដំណាក់កាល​អភិវឌ្ឍន៍​៥ដល់ ១០ឆ្នាំជាបន្ត។ វៀតណាមក៏ស្នើរ​បង្កើត​យន្តការទប់ទល់ទាន់​ពេលវេលានឹងបញ្ហា សន្តិសុខក្រៅប្រពៃណីថ្មីដែលទើប​នឹង​កើត​មានឡើងផងដែរ៕