ការបោះឆ្នោតនៅអាមេរិក៖លោក D. Trump ច្រានចោលការចោទប្រកាន់ទាំង អស់ស្ដីអំពីអំពើរំលោភនារី
15/10/2016 08:53
(VOVworld) - នាថ្ងៃទី១៤ តុលា បេក្ខជនប្រធានាធិបតី នៃគណៈបក្សសាធារណៈរដ្ឋលោក Donald Trump បាន ច្រានចោលការចោទប្រកាន់ទាំងអស់ថា លោករូបនេះ មានអំពើរំលោភលើនារី។
លោក Donald Trump នៅយុទ្ធនាការបោះឆ្នោតនៅ Lakeland រដ្ឋ Florida កាលពីថ្ងៃទី១២ តុលាកន្លងទៅ (រូបថត៖AFP/TTXVN) (VOVworld) - ក្នុងកាលៈទេសៈដែលការរត់ប្រណាំងប្រជែងចូលក្នុងសេតវិមាន កំពុងឈានចូលដំណាក់កាលចុងក្រោយនោះ បេក្ខជនទាំងពីររូបសុទ្ធតែកំពុង ប្រឈម មុខនឹងរឿងអាស្រូវរៀងៗខ្លួន។នាថ្ងៃទី១៤ តុលា បេក្ខជនប្រធានាធិបតីនៃ គណៈ បក្សសាធារណៈរដ្ឋលោក Donald Trump បានច្រានចោលការចោទប្រកាន់ ទាំង អស់ថា លោករូបនេះមានអំពើរំលោភលើនារី។មុននោះ មានបន្ថែមនារីពីរនាក់ ដែលបានឡើងសម្លេងបរិហារលោក Trump ពីអំពើរំលោភគេប៉ុន្មាន ឆ្នាំមុននេះ ក្នុង នោះមាននារីមួយនាក់ដែលធ្លាប់ចូលរួមកម្មវិធីទូរទស្សន៍ការពិត “The Apprentice” ដែលត្រូវបានលោក Trump បង្កើតឡើងកាលពីឆ្នាំ២០០៧។ ក្នុងពេលនោះ គេហទំព័រ WikiLeaks បានចុះផ្សាយអ៊ីម៉ែលរបស់លោក Amitabh Desai ជាបុគ្គលិកមួយរូបនៃមូលនិធិ Bill, Hillary & Chelsea Clinton ដែលផ្ញើរ ទៅ ដល់មិត្តរួមការងាររបស់ខ្លួនកាលពីឆ្នាំ២០១២ ក្នុងនោះឲ្យដឹងថា ឯកអគ្គរដ្ឋទូត កាតាប្រចាំនៅអាមេរិកបានស្នើឲ្យជួបជាមួយអតីតប្រធានាធិបតីអាមេរិកលោក Bill Clinton ដើម្បីប្រគល់សែកមានតំលៃមួយលានដុលា្លអាមេរិកដែលរដ្ឋាភិបាល កាតាបានសន្យាថា នឹងជូនលោកក្នុងឧកាសទិវាបុណ្យកំណើតមុននេះមួយឆ្នាំ។ នាបច្ចុប្បន្នមិនទាន់ដឹងច្បាស់ថា ជំនួបពោលខាងលើមានការប្រព្រឹត្តទៅហើយ មូលនិធិសប្បុរសធម៌របស់ក្រុមគ្រួសារ Clinton មានការទទួលខ្ទង់ទឹកប្រាក់ចំនួន ១លានដុល្លាអាមេរិកពោលខាងលើដែរឬទេ។ប៉ុន្តែ ប្រការនេះដើរផ្ទុយទៅនឹងការ សន្យារបស់លោកស្រី Clinton អំពីការបញ្ចប់ទទួលប្រាក់រៃអង្គាសថ្មីពីបរទេស ក្នុងដំណាក់កាលលោកស្រីរូបនេះកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក៕
Related





