ការបោះឆ្នោតបំពេញបន្ថែមនៅខេត្តចំនួន ៥ របស់ថៃ
02/03/2014 08:43
(VOVworld) – អ្នកបោះឆ្នោតចំនួន ១២០ ពាន់នាក់បាន ចូលរួមការបោះឆ្នោតបំពេញបន្ថែមនៅខេត្តចំនួន ៥ នៅ ភាគខាង ត្បូងរាជធានីបាងកក នាថ្ងៃទី ២ មិនា។

អ្នកបោះឆ្នោតចំនួន ១២០ ពាន់នាក់បានចូលរួមការបោះឆ្នោតបំពេញបន្ថែមនៅខេត្តចំនួន ៥ នៅភាគខាង ត្បូងរាជធានីបាងកក (Image: Vietnam+) (VOVworld) – សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ (EC) លោក Somchai Srisuthiyakorn បានឲ្យដឹងថា៖ អ្នកបោះឆ្នោតចំនួន ១២០ ពាន់នាក់បានចូលរួម ការបោះឆ្នោតបំពេញបន្ថែមនៅខេត្តចំនួន ៥ នៅភាគខាងត្បូងរាជធានីបាងកក នាថ្ងៃ ទី ២ មិនា។ នេះគឺជាទីកន្លែងបោះឆ្នោតនានាដែលត្រូវបានបាតុករហ៊ុំព័ទ្ធនាថ្ងៃទី ២ កុម្ភៈ។ ការបោះឆ្នោតបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ តាមលោក Somchai Srisuthiyakorn ថា៖ លទ្ធផលចុងក្រោយនៃការបោះឆ្នោតនឹងត្រូវបានប្រកាសបន្ទាប់ ពីការបោះឆ្នោតបំពេញបន្ថែមត្រូវបានដំណើរការទាំងស្រុង។ ខណៈពេលនោះ បាតុករថៃបានចាប់ផ្តើមចាកចេញពីទីកន្លែងធ្វើ បាតុកម្មនៅទីក្រុងបាងកក៕
Related




