ការបោះឆ្នោតប្រធានាធិបតីនៅអេហ្ស៊ីបត្រូវបានពន្យាពេល
28/05/2014 11:04
(VOVworld) – ក្នុងកាយវិការចៃដន្យនៅនាទីចុងក្រោយ នាថ្ងៃទី ២៧ ឧសភា គណៈកម្មាធិការរៀបចំ ការបោះឆ្នោត ប្រធានាធិបតីអេហ្ស៊ីប (PEC) បានសម្រេចពន្យាពេល ការបោះឆ្នោតប្រធានាធិបតីនៅប្រទេសនេះដល់ម៉ោង ២២ ថ្ងៃ ២៨ ឧសភា បន្ទាប់ ពីអត្រាអ្នកបោះឆ្នោតមិនទទួល បានតាមការកំណត់។

ការបោះឆ្នោតប្រធានាធិបតីនៅអេហ្ស៊ីបត្រូវបានពន្យាពេល (Image: Vietnam+) (VOVworld) – ក្នុងកាយវិការចៃដន្យនៅនាទីចុងក្រោយ នាថ្ងៃទី ២៧ ឧសភា គណៈកម្មាធិការរៀបចំ ការបោះឆ្នោតប្រធានាធិបតីអេហ្ស៊ីប (PEC) បានសម្រេច ពន្យា ពេលការបោះឆ្នោតប្រធានាធិបតីនៅប្រទេសនេះដល់ម៉ោង ២២ ថ្ងៃ ២៨ ឧសភា បន្ទាប់ ពីអត្រាអ្នកបោះឆ្នោតមិនទទួលបានតាមការកំណត់។ មុខនោះ បណ្ដាគណៈបក្ស នយោបាយនិងអ្នកនយោបាយបានអំពាវនាវឲ្យ PEC ពន្យា ពេលបោះឆ្នោត និងស្នើឲ្យស្ថាប័ននេះបើកទីកន្លែងបោះឆ្នោតសំរាប់អ្នកបោះ ឆ្នោតដែលរស់នៅនៅតំបន់ឆ្ងាយដាច់ ស្រយាល។ ទីភ្នាក់ងារសារព័ត៌មាន មួយចំនួនក្នុងប្រទេសបានចោទប្រកាន់ PEC ក្នុងការបោះបង់ចោលការកំណត់ ពោលខាងលើ។ រីឯខ្លួនវិញ PEC បានបដិសេធការ ចោទប្រកាន់ពោលខាងលើ ហើយចាត់ទុកថា៖ ក្នុងករណីអនុប័តលើការកំណត់ពោលខាងលើនឹងបង្កលក្ខណៈ សំរាប់អ្នកបោះឆ្នោតអាចទៅបោះឆ្នោតជាច្រើនលើក។ ក្នុងការខំប្រឹងប្រែងមួយ សំដៅលើកទឹកចិត្តអ្នកបោះឆ្នោតទៅបោះឆ្នោត រដ្ឋាភិបាលបណ្តោះអាសន្តអេហ្ស៊ីប បានប្រកាសថា៖ ថ្ងៃទី ២៧ ឧសភាគឺថ្ងៃសំរាកនិងធនាការទាំងអស់ត្រូវបញ្ឈប់ សកម្មភាពរបស់ខ្លួន៕
Related





