VOV WorldVOV World
ការបោះឆ្នោតប្រធានាធិបតីបារាំង៖អ្នកបោះឆ្នោតភាគច្រើនមិនទាន់សំរេចជ្រើសរើសបេក្ខជនណា
21/02/2017 07:22
(VOVworld) - នៅពេលវេលា២ខែមុននឹងវង់ទី១នៃការ បោះឆ្នោតប្រធានាធិបតី អ្នកបោះឆ្នោតបារាំងចំនួន ៥៤%មិនទាន់សំរេចជ្រើសរើសបេក្ខជនណានៅឡើយ ទេ។តាមលទ្ធផលនៃការស្ទង់មតិអនុវត្តន៍ដោយក្រុម ហ៊ុន Odoxa ថា មិនមាន ពេលណាដែលប្រជាជនបារាំងនៅស្ទាក់ស្ទើរដូច្នេះក្នុងការសំរេចជ្រើសរើសអ្នកណាទេ។
ការបោះឆ្នោតប្រធានាធិបតីបារាំង៖អ្នកបោះឆ្នោតភាគច្រើនមិនទាន់សំរេចជ្រើសរើសបេក្ខជនណា
បេក្ខជនប្រធានាធិបតីបារាំងលោក Emmanuel Macron ក្នុងយុទ្ធនាការបោះឆ្នោតនៅទីក្រុង Lyon នាថ្ងៃទី៤ កុម្ភៈ (រូបថត៖AFP/TTXVN) (VOVworld) - នៅពេលវេលា២ខែមុននឹងវង់ទី១នៃការបោះឆ្នោតប្រធានាធិបតី អ្នកបោះឆ្នោតបារាំងចំនួន៥៤%មិនទាន់សំរេចជ្រើសរើសបេក្ខជនណានៅឡើយទេ។ តាមលទ្ធផលនៃការស្ទង់មតិអនុវត្តន៍ដោយក្រុមហ៊ុន Odoxa ថា មិនមានពេលណា ដែលប្រជាជនបារាំងនៅស្ទាក់ស្ទើរដូច្នេះក្នុងការសំរេចជ្រើសរើសអ្នកណាទេ។ ខណៈពេលនោះ នៅពេលវេលាដូចគ្នានៃការបោះឆ្នោតចំនួន២លើក មុននេះកាល ពីឆ្នាំ២០១២និង២០០៧ អ្នកបោះឆ្នោតសុទ្ធតែមានជម្រើសរបស់ខ្លួន ហើយ។អាច និយាយបានថា ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំនេះ រាល់បម្រែ បម្រួលគួរឲ្យភ្ញាក់ ផ្អើលនាពេលកន្លងទៅស្ដីអំពីរឿងអាស្រូវខាងហិរញ្ញវត្ថុទាក់ទិនដល់បេក្ខជន បាន បណ្ដាលឲ្យប្រជាជនបារាំងបាត់ទិសដៅក្នុងការនាំចេញ សេចក្ដីសំរេចរបស់ខ្លួន៕