ការបោះឆ្នោតរដ្ឋសភានៅអាល្លឺម៉ង់
22/09/2013 09:05

អធិការបតី Angela Merkel ទទួលបានការគាំទ្រជាច្រើនក្នុងការបោះឆ្នោតរដ្ឋសភាអាល្លឺម៉ង់ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២២ កញ្ញា អ្នកបោះឆ្នោតអាល្លឺម៉ង់ចំនួន ៦០ លាននាក់ បានទៅបោះឆ្នោតរដ្ឋសភានីតិកាលទី ១៨ ក៏ដូចជា ជ្រើសរើស នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសនេះ ផងដែរ។ គណៈបក្សនយោបាយចំនួន ៣៤ បានចូលរួមការ បោះឆ្នោតលើកនេះ។ ប៉ុន្តែ តាមពិត នេះគឺជាការប្រគួតប្រជែងរវាង គណៈបក្ស ប្រឆាំងធំបផុតចំនួន ២ នៅរដ្ឋសភាអាល្លឺម៉ង់គឺ៖ សម្ព័ន្ធភាពប្រជាធិបតេយ្យកាតូ លិកនិងគណៈបក្សប្រជាធិបតេយ្យសង្គម។ លទ្ធផលនៃការស្ទង់មតិរបស់អ្នក បោះឆ្នោតបានសឲ្យឃើញថា៖ អធិការបតីកាន់អំណាចលោកស្រី Angela Merkel ទទួលបានការគាំទ្រជាច្រើនរបស់ប្រជាជន ក្នុងកាលៈទេសៈខឿនសេដ្ឋកិច្ច អាល្លឺម៉ង់កំពុងស្តារឡើងវិញយ៉ាងសកម្មក្រោមការដឹកនាំរបស់ លោកស្រី Merkel ។ ប៉ុន្តែ សម្ព័ន្ធភាពប្រជាធិបតេយ្យកាតូលិករបស់ លោកស្រី Angela Merkel គ្រាន់ តែទទួលបានសម្លេងគាំទ្រចំនួន ២៧ % បើប្រៀបនឹង ២៦% របស់គណៈបក្សប្រជា ធិបតេយ្យសង្គម។ ប្រការនេះបានសឃើញថា៖ ការបោះឆ្នោតរដ្ឋសភាលើកនេះ នៅអាល្លឺម៉ង់នឹងមានកត្តាចៃដន្យជាច្រើន៕
Related






