VOV WorldVOV World
ការបោះឆ្នោតដំបូងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ចាប់ផ្តើមជាផ្លូវការ
02/02/2016 09:20
(VOVworld) – នាយប់ថ្ងៃទី ១ កុម្ភៈ (តាមម៉ោងអាមេរិក) បណ្ដាបេក្ខជនរបស់គណៈបក្សប្រជាធិបតេយ្យនិង គណៈបក្សសាធារណៈរដ្ឋបានចាប់ផ្តើមការបោះឆ្នោត ដំបូងក្នុងការរត់ប្រណាំងនៅសេតវិមានឆ្នាំ ២០១៦ នៅរដ្ឋ Iowa ភាគកណ្ដាលប៉ែកខាងលិចនៃប្រទេសនេះ។
ការបោះឆ្នោតដំបូងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ចាប់ផ្តើមជាផ្លូវការ
ការបោះឆ្នោតដំបូងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ចាប់ផ្តើមជាផ្លូវការ (Image: VNA) (VOVworld) – នាយប់ថ្ងៃទី ១ កុម្ភៈ (តាមម៉ោងអាមេរិក) បណ្ដាបេក្ខជនរបស់ គណៈបក្សប្រជាធិបតេយ្យនិងគណៈបក្សសាធារណៈរដ្ឋបានចាប់ផ្តើមការ បោះឆ្នោតដំបូងក្នុងការរត់ប្រណាំងនៅសេតវិមានឆ្នាំ ២០១៦ នៅរដ្ឋ Iowa ភាគកណ្ដាលប៉ែកខាងលិចនៃប្រទេសនេះ។ ចូលរួមការបោះឆ្នោតដំបូង លើកនេះ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Des Moines រដ្ឋ Iowa មានបេក្ខជន ចំនួន ៣ រូប នៃគណៈបក្សប្រជាធិបតេយ្យគឺ៖ អតីតរដ្ឋមន្ត្រីការបរទេស  លោកស្រី​ Hillary Clinton ព្រឹទ្ធសមាជិករដ្ឋ Vermont លោក Bernie Sander និងអភិបាលរដ្ឋ Maryland លោក Martin O’Malley។ ក្នុងពេលនោះ  គណៈបក្សសាធារណៈរដ្ឋ មានបេក្ខជនចំនួន ១១ រូប ជាពិសេសមានការ ចូលរួមរបស់សេដ្ឋី លោក Donald Trump។ តាមលទ្ធផលនៃការស្ទង់មតិ របស់ប្រជាជនបានឲ្យដឹងថា៖ អ្នកបោះឆ្នោតនៅរដ្ឋ Iowa គាំទ្រលោកស្រី ​ Hillary Clinton និង លោក Donald Trump។ ក្នុងយុទ្ធនាការចលនាសម្លេង គាំទ្រការបោះឆ្នោតប្រធានាធិបតីឆ្នាំនេះ រដ្ឋ  Iowa នឹងរៀបចំការបោះឆ្នោត ដំបូងតាមរូបសណ្ឋានប្រជុំសម្ងាត់ រីឯ រដ្ឋ New Hampshire  នឹងរៀបចំការ បោះឆ្នោតសម្ងាត់ជាលើកដំបូងដែរ។ ទោះបីជាមានអ្នកបោះឆ្នោតតិចតូចក្តី ប៉ុន្តែ រដ្ឋទាំងពីនេះមានប្រពៃណីកំណត់ទិសដៅបោះឆ្នោតរបស់អ្នកបោះ ឆ្នោតក្នុងទូទាំងប្រទេស៕

More