ការបោះជំរុំ៖មោទនភាពជ័យជំនះ DIEN BIEN(vov)

(VOV)_នាព្រឹកថ្ងៃទី ៣ ឧសភា នៅទីក្រុង Hue (ភាគកណ្ដាលវៀត​ណាម)
​បាន​​ប្រព្រឹត្ត​ទៅពិធីបុណ្យបោះជំរុំ ៖ មោទនភាពជ័យជំនះ DIEN BIEN។ ​សមជិក ជាងមួយពាន់នាក់ មកពីមូលដ្ឋានសម្ព័ន្ធយុវជនចំនួន៥៤ ​និង​មូលដ្ឋានសមាគមន
អតីតយុទ្ធជន ចំនួន៣៩ បានចូលរួមការបោះជំរុំ​លើកនេះ។ លោក Nguyen Chi
Quang លេខាធិការសម្ព័ន្ធយុវជនខេត្ត ​Thua Thien – Hue បានអោយដឹងថា៖

“ ការបោះជំរុំលើកនេះ ជាឱកាសមួយដើម្បីបណ្ដាសមាជិក សមាជិកា​​សម្ព័ន្ធ យុវជនក្នុងខេត្តជួយប្រាស្រ័យ រំលឹកឡើងវិញនូវដំណាក់កាល​ប្រវត្តិសាស្ត្រ បណ្ដា ពលីកម្មដ៏ធំធេងរបស់កងទ័ពប្រជាជនវៀតណាម ក្នុង​ជ័យជំនះប្រវត្តិសាស្ត្រល្បី
ឈ្មោះនេះ។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏បានបើក​ការដ្ឋានសាងសង់ផ្ទះថ្មីចំនួន២ខ្នង់
ដើម្បី ជួយឧបត្ថម្ភយុទ្ធជនការពារព្រំដែនមួយនាក់ ដែលកំពុងបំពេញការងារនៅ ព្រំដែន និង សំរាប់កម្មាភិបាលនៃ​សម្ព័ន្ធយុវជនមួយនាក់ ដែលមានស្ថានភាពលំ
បាកផងដែរ៕”