VOV WorldVOV World
ការបោះជំរុំវៀតណាម២០១៣
12/07/2013 04:32
(VOV)_នាថ្ងៃទី១១ កក្កដា យុវជន យុវនារីចំនួនជិត២០០នាក់ ជា​ជនវៀតណាម គំរូនៅ ឯបរទេស មានស្នាដៃល្អក្នុងការសិក្សារ និងធ្វើពលកម្ម ពីប្រទេសចំនួន២៤ លើទូទាំងពិភពលោក បានត្រឡប់មកប្រទេសវិញ ដើម្បីចូលរួម កម្មវិធីបោះជំរុំវិស្សម កាលវៀតណាម ២០១៣។
ការបោះជំរុំវៀតណាម២០១៣
        យុវជន យុវនារីចំនួនជិត២០០នាក់ ជា​ជនវៀតណាមឆ្នើមនៅឯបរទេសចូលរួមកម្មវិធិបោះជំរុំវៀតនាម២០១៣(TTXVN)   (VOV)_នាថ្ងៃទី១១ កក្កដា យុវជន យុវនារីចំនួនជិត២០០នាក់ ជា​ជនវៀតណាម គំរូនៅ ឯបរទេស មានស្នាដៃល្អក្នុងការសិក្សារ និងធ្វើពលកម្ម ពីប្រទេសចំនួន២៤  លើទូទាំងពិភពលោក បានត្រឡប់មកប្រទេសវិញ ដើម្បីចូលរួម កម្មវិធីបោះជំរុំវិស្សម កាលវៀតណាម ២០១៣។ លោក Nguyen Thanh Son អនុរដ្ឋន្ត្រីការបរទេស និងជា ប្រធានគណះកម្មាធិការ​ជាតិអំពី​ជនវៀតណាមនៅឯបរទេស បានអោយដឹងថា÷  ការ បោះជំរុំឆ្នាំនេះ មានប្រធានបទ÷ ១០ឆ្នាំ សម្លេងដង្ហោយហៅពីប្រភពដើម សំដៅរំលឹក ខួបអនុស្សាវរីយ៍លើកទី ៦៨ ទិវាបដិវត្តន៍ខែសីហា និងលើកទី ៦៦ទិវាយុទ្ធជនពិការ  យុទ្ធជនពលី ​ពិសេសគឺលើកទី ១០ ទិវារៀបចំការបោះជំរុំ។ ខ្លឹមសារនៃការបោះជំរុំឆ្នាំ នេះ គឺសំដៅ ជួយយុវជនជាអាណិកជនមានលក្ខណះទាក់ទង និងស្វែង​យល់បន្ថែម អំពីវប្បធម៌  សាមគ្គីភាពរបស់ប្រជាជាតិវៀតណាម តាមនោះ លើកកំពស់ទឹកចិត្តនឹក រលឹក ដល់គុណបំណាចរបស់ជីដូនជីតា ផ្សាភ្ជាប់ជា​មួយមាតុប្រទេសរបស់ខ្លួន។         ទស្សនាមណ្ឌលកេរ៌្តដំណែលវិហារ​ស្ដេច Hung ខេត្ត Phu Tho, Dao Kieu Oanh និស្សិតឆ្នាំទី១មហាវិទ្យាល័យ America-Rumani នៅប្រទេស​ Rumani បាន​សំណេះ​ សំណាលថា មិត្តបានមកវៀតណាម២លើកជាមួយឪពុកម្ដាយ ដោយបានទៅ​ ទស្សនា​​រម្មណីដ្ឋានស្អាតជាច្រើនប៉ុន្តែមិនដែលធ្លាប់បានទស្សនាវិហារស្ដេច​ Hung ឡើយ។         “នេះជាលើកដំបូងខ្ញុំបានទស្សនានៅវិហារស្ដេច​ Hung ខេត្តPhu Tho។​មុន​នេះ​ខ្ញុំសុទ្ធតែបានទៅដើរលេងរឺទៅសមុទ្រតែប៉ុណ្ណោះទេ។​ ខ្ញុំបានអុធធូប​និងខ្ញុំគិត​ថា មកទីនេះគឺជាស្រុកកំណើតរបស់ខ្លួន៕”