ការអភិវឌ្ឍន៍កសិកម្ម ជនបទជាភារកិច្ចយុទ្ធសាស្ត្ររបស់វៀតណាម
07/01/2014 10:47
(VOV)_នារសៀលថ្ងៃទី ៦ មករា គណៈកម្មាធិការបញ្ជាណែនាំបូកសរុប៥ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតមជ្ឈឹមលើកទី៧ (នីតិកាលទី១០) ស្ដីពីកសិកម្ម កសិករ និងជនបទ បានរៀបចំកិច្ចប្រជុំប្រមូលមតិក្នុងរបាយ

(VOV)_នារសៀលថ្ងៃទី ៦ មករា គណៈកម្មាធិការបញ្ជាណែនាំបូកសរុប៥ ឆ្នាំ អនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតមជ្ឈឹមលើកទី៧ (នីតិកាលទី១០) ស្ដីពី កសិកម្ម កសិករ និងជនបទ បានរៀបចំកិច្ចប្រជុំប្រមូលមតិក្នុងរបាយការណ៍បូក សរុបលើកដំបូងនៃគណៈកម្មាធិការ និងកសាងសេចក្ដីព្រាងសន្និដ្ឋានរបស់ខុទ្ទ កាល័យស្ដីពីការអនុវត្តសេចក្ដីសម្រេចចិត្ត។ ក្រោយរយៈពេល៥ឆ្នាំអនុវត្តសេក្ដី សម្រេចចិត្តរបស់មជ្ឈឹម ផ្នែកកសិកម្មវៀតណាមបានបន្តអភិឌ្ឍន៍លើគ្រប់វិស័យ និងកំពុងផ្លាស់ប្តូរតាមទិសអភិវឌ្ឍន៍រាល់ផលិតផលស្នូលៗ មានឧត្តមភាព ផលិត ទំនិញ ធានាសន្តិសុខស្បៀងអាហារជាតិ រួមចំណែកកាត់បន្ថយភាពក្រីក្រ។ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung (TTXVN) ពិភាក្សានៅក្នុងជំនួបធ្វើការនេះ បណ្ដាសមាជិកនៃគណៈកម្មាធិការបានស្នើ បំពេញបន្ថែមចូលក្នុងបណ្ដាសេចក្ដីព្រាងវាយតំលៃអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចព្រៃ សេដ្ឋកិច្ចសមុទ្រ។ តាមបណ្ដាសមាជិកថា៖ ស្ថានភាពជាក់ស្ដែងបានសរអោយឃើញ ថា៖ ត្រូវកែសម្រួលក្រមបទដ្ឋានកសាងជនបទថ្មី អោយសមស្របជាមួយសភាព ការណ៍ថ្មី និងលក្ខណះពិសេសដោយឡែករបស់តំបន់…។ល។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖បណ្ដាឯកសារនៃគណៈកម្មាធិការរាយការណ៍ខុទ្ធកាល័យនយោបាយត្រូវ កសាង ជាក់ស្ដែង លើកច្បាស់នូវការចាំបាច់និងផលប្រយោជន៍ពីការអនុវត្តសេចក្ដីសម្រេច ចិត្ត។ ប្រធានគណៈកម្មាធិការបញ្ជាណែនាំក៏បានស្នើគណៈកម្មាធិការតាក់តែងវាយតំលៃ វិភាគអោយបានលំអិតនូវលទ្ធផលដែលបានអនុវត្តក្នុងរយៈពេល៥ឆ្នាំ អនុវត្តសេចក្ដីសម្រេចចិត្តនេះ និងអះអាងថា៖នេះគឺជាភារកិច្ចយុទ្ធសាស្ត្រអភិវឌ្ឍន៍ និង កសាងប្រទេសជាតិ ក្នុងដំណាក់កាលថ្មី យកទីផ្សារ ប្រសិទ្ធិភាពសេដ្ឋកិច្ចជា ទិសដៅ។ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ក៏បានសង្កត់ធ្ងន់ថា៖ កិច្ចការឧស្សាហូបនីយកម្មជនបទ ការងារបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស សំរាប់ជនបទ ឆ្ពោះទៅគោលដៅខ្ពស់គឺលើកស្ទួយជីវភាពរស់នៅរបស់កសិករ ធានាផលប្រយោជន៍ជាសារវ័ន្ត យូរអង្វែងរបស់ប្រទេសជាតិ៕
Related






