VOV WorldVOV World
ការសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាមេរិកលើកទី៦
02/10/2015 08:12
Vovworld-អនុវត្តកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិ វៀតណាមនិង​អាមេរិក គណៈប្រតិភូក្រសួង
ការសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាមេរិកលើកទី៦
ការសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាមេរិកលើកទី៦         Vovworld-អនុវត្តកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិវៀតណាមនិង​អាមេរិក គណៈប្រតិភូក្រសួងការពារជាតិវៀតណាមដឹកនាំដោយ​ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបានទៅ​បំពេញទស្សនកិច្ចនៅអាមេរិកចូល រួ​មការសន្ទនាគោលនយោបាយ​ការពារជាតិ​វៀតណាម-អាមេរិកលើកទី៦នៅរដ្ឋធានី វ៉ាស៊ីងតោនចាប់ពីថ្ងៃទី២៩កញ្ញាដល់ថ្ងៃ​ទី២តុលា។ គណៈប្រតិភូអាមេរិកដឹកនាំ ដោយឧបការីរដ្ឋមន្ត្រីការពារជាតិលោក​ស្រី Amy Searight រួមជាមួយសមាជិកជាមន្ត្រី ក្រសួងការពារជាតិនិងក្រសួងការ​បរទេសអាមេរិក។ នៅការសន្ទនាភាគីទាំងពីរបានឯកភាពវាយតំលៃខ្ពស់ការខំប្រឹងប្រែងរបស់ភាគីទាំង ពីរក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការនៅវិស័យនានាតាមស្មារតី MOU សេចក្តី ថ្លែងការណ៍ទស្សនវិស័យរួមអំពីទំនាក់ទំនងការពារជាតិ (JVS) ដែលបាន​ចុះ ហត្ថលេខានាឆ្នាំ២០១៥ ក៏ដូចជាកិច្ចព្រមព្រៀងនានារបស់ថ្នាក់ដឹកនាំនៃ​ប្រទេស​ទាំង ពីរ។         វាយតំលៃអំពីស្ថានភាពនៅដំបន់អាស៊ី-ប៉ាស៊ីហ្វិក លោកស្រី Amy Searight បាន អះអាងឡើងវិញនូវទស្សនៈរបស់អាមេរិកថា រាល់ជំលោះត្រូវបានដោះស្រាយ​ដោយ សន្តិវិធីនិងសកម្មភាពមិនគោរពច្បាប់អន្តរជាតិត្រូវបានបញ្ចប់។ ក្នុងឱកាស​នេះ ឧត្តមសេនីឯក Nguyen Chi Vinh ក៏បានប្រគល់ជូនអាមេរិកវត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន របស់ទាហានអាមេរិកដែលចូលរួមសង្គ្រាមនៅវៀតណាមផងដែរ៕