VOV WorldVOV World
ការសន្ទនាគោលនយោបាយការពារប្រទេសវៀតណាម-ឥណ្ឌាថ្នាក់អនុរដ្ឋមន្ត្រីលើកទី ១០
02/03/2017 08:44
(VOVworld) – ចាប់ពីថ្ងៃទី ២៧ កុម្ភៈ ដល់ថ្ងៃទី ២ មិនា ឆ្នាំ ២០១៧ គណៈប្រតិភូ ក្រសួងការពារជាតិឥណ្ឌាដឹកនាំ ដោយលេខាធិការក្រសួង លោក Mohan Kumar បានមក បំពេញទស្សនកិច្ចនៅវៀតណាមដើម្បីដំណើរការសន្ទនា គោលនយោ បាយការពារប្រទេសវៀតណាម-ឥណ្ឌាថ្នាក់ អនុរដ្ឋមន្ត្រីលើកទី ១០។
ការសន្ទនាគោលនយោបាយការពារប្រទេសវៀតណាម-ឥណ្ឌាថ្នាក់អនុរដ្ឋមន្ត្រីលើកទី ១០
ការសន្ទនាគោលនយោបាយការពារប្រទេសវៀតណាម-ឥណ្ឌាថ្នាក់អនុរដ្ឋមន្ត្រីលើកទី ១០ (VNA) (VOVworld) – ចាប់ពីថ្ងៃទី ២៧ កុម្ភៈ ដល់ថ្ងៃទី ២ មិនា ឆ្នាំ ២០១៧ គណៈប្រតិភូ ក្រសួងការពារជាតិឥណ្ឌាដឹកនាំដោយលេខាធិការក្រសួង លោក Mohan Kumar បានមកបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីដំណើរការសន្ទនាគោលនយោ បាយការពារប្រទេសវៀតណាម-ឥណ្ឌាថ្នាក់អនុរដ្ឋមន្ត្រីលើកទី ១០។ នារសៀល ថ្ងៃទី ១ មិនា គណៈប្រតិភូក្រសួងការពារជាតិឥណ្ឌាបានទៅសម្តែងការគួរសម រដ្ឋមន្ត្រីការពារជាតិវៀតណាម នាយឧត្តមសេនីយ៍  Ngo Xuan Lich។ ក្នុងជំនួប  សន្ទនា នាយកឧត្តមសេនីយ៍ Ngo Xuan Lich បានវាយតំលៃខ្ពស់ចំពោះការ សន្ទនាគោលយោបាយការពារប្រទេសរវាងវៀតណាមនិងឥណ្ឌាថ្នាក់អនុរដ្ឋមន្ត្រី លើកទី ១០ ហើយអះអាងថា៖ កិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេសជា និច្ចកាលជាគ្រឹះស្ថានស្នូលក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ អ្នកប្រមុខក្រសួងការពារប្រទេសវៀតណាមចាត់ទុកទៀតថា៖ នាពេលខាងមុខ ភាគីទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការការពារប្រទេស  ជំរុញជួបប្រាស្រ័យលើកគ្រប់ជាន់ថ្នាក់ រៀនសូត្រនិងផ្លាស់ប្តូរបទពិសោធន៍រវាង  កងទ័ពនៃប្រទេសទាំងពីរ៕ 

More