ការសន្ទនាជាន់ខ្ពស់តាមទូរស័ព្ទន៍រវាងវៀតណាមនិងអាមេរិក
15/03/2014 09:20
(VOVworld) – នាថ្ងៃទី ១៤ មិនា នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung បានដំណើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានខុទ្ទកាល័យ វិមានស លោក Denis McDonough

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung បានដំណើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានខុទ្ទកាល័យ វិមានស លោក Denis McDonough (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១៤ មិនា នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung បានដំណើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានខុទ្ទកាល័យ វិមានស លោក Denis McDonough តាមការប្រគល់សិទ្ធិរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama សំដៅផ្លាស់ប្តូរវិធានការជាក់ស្តែងក្នុងការជំរុញ ទំនាក់ទំនង ដៃគូលើគ្រប់វិស័យ វៀតណាម-អាមេរិក ក៏ដូចជា បង្កើនកិច្ចសហការក្នុងដំណើរការ ចរចារកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។ ភាគីទាំង ២ បាន សង្កត់ធ្ងន់ទៅ លើសារៈសំខាន់នៃការជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាង ប្រទេសទាំង ២ ជាពិសេសលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ ជាដើម។ ភាគីទាំង ២ ក៏បានអះអាងនូវការប្តេជ្ញាចិត្តសហប្រតិបត្តិការយ៉ាងជិតស្និតសំដៅ បញ្ចប់ការ ចរចារអំពីកិច្ចព្រមព្រៀង TPP យ៉ាងឆាប់ៗ តាមស្មារតីរបស់សេចក្តី ថ្លែងការរួម ទីក្រុង Honolulu អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មលើគ្រប់វិស័យមានស្តងដាខ្ពស់ របស់សតវត្សទី ២១៕
Related





