VOV WorldVOV World
ការសន្ទនាសេដ្ឋកិច្ចអាស៊ាន-EU
11/12/2013 08:21
(VOVworld) – សក្តានុភាពសហប្រតិបបត្តិការលើវិស័យ សេដ្ឋកិច្ច រវាងអាស៊ាននិង EU ក៏ដូចជា ការចែករំលែក បទពិសោធន៍អំពីសមាហរណ្ឌកម្មនិងការកសាង សហគមន៍គឺធំធេងណាស់។
ការសន្ទនាសេដ្ឋកិច្ចអាស៊ាន-EU
សក្តានុភាពសហប្រតិបបត្តិការលើវិស័យសេដ្ឋកិច្ច រវាងអាស៊ាននិង EU ក៏ដូចជា ការចែករំលែកបទពិសោធន៍អំពីសមាហរណ្ឌកម្ម និងការកសាងសហគមន៍គឺធំធេងណាស់។  (Image: Vietnam+) (VOVworld) – ថ្លែងមតិក្នុងការសន្ទនាសេដ្ឋកិច្ច អាស៊ាន-EU ដែលបានប្រព្រឹត្ត​ទៅ នៅឥណ្ឌូណេស៊ី ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសជាសមាជិក EU ប្រចាំនៅអាស៊ាន សុទ្ធតែអះអាងថា៖ សក្តានុភាពសហប្រតិបបត្តិការលើវិស័យសេដ្ឋកិច្ចរវាងអាស៊ាន និង EU ក៏ដូចជា ការចែករំលែកបទពិសោធន៍អំពីសមាហរណ្ឌកម្មនិងការកសាង សហគមន៍គឺធំធេងណាស់។ បណ្ដាអ្នកការទូតរបស់បារាំង អាល្លឺ ម៉ង់និង EU ក៏បាន អះអាងឡើងវិញនូវកិច្ចសន្យាជួយឧត្ថម្ភរបស់រដ្ឋាភិបាលនៃ ប្រទេសនេះចំពោះ អាស៊ាន ក្នុងនោះមានការអភិវឌ្ឍន៍អង្គភាពអាជីវកម្មតូចនិង មធ្យម (SME) និង មណ្ឌលឯកជន។ ការសន្ទនាលើកនេះនឹងនាំមកឱកាសចែករំលែកបទពិសោធន៍ អំពីដំណើរការកសាងនិងសមាហរណកម្មក្នុងតំបន់ជាច្រើនសំរាប់អង្គភាពអាជីវកម្ម ក្នុងមណ្ឌលសាធារណៈ-ឯកជនរបស់អាស៊ាននិង EU។ ក៏ក្នុងក្រខ័ណ្ឌនៃការសន្ទនា នេះ បណ្ដាតំណាងក៏បានពិភាក្សាអំពីការជះឥទ្ធិពលរបស់វឌ្ឃន៍ភាពដែលអាស៊ាន ទទួលបានក្នុងដំណើរការកសាងសហគមន៍ សេដ្ឋកិច្ចអាស៊ាន (AEC) នាឆ្នាំ ២០១៥ ការតភ្ជាប់អាស៊ាន- EU ជាដើម៕