ការសន្ទនាស្តីអំពីអាកាសធាតុទីក្រុង Petersberg ត្រៀមរៀបចំឲ្យ COP លើកទី ២១
19/05/2015 08:58
(VOVworld) – ការសន្ទនាអាកាសធាតុទីក្រុង Petersberg លើកទី៦ បានបើកជាផ្លូវការ នៅរដ្ឋធានីបេកឡាំងរបស់ អាល្លឺម៉ង់នាថ្ងៃទី ១៨ ឧសភា ដោយមានការចូលរួមរបស់រដ្ឋ មន្ត្រីមកពីប្រទេសចំនួន ៣៥ លើពិភពលោក។

ការសន្ទនាស្តីអំពីអាកាសធាតុទីក្រុង Petersberg ត្រៀមរៀបចំឲ្យ COP លើកទី ២១ (Image: VNA) (VOVworld) – ការសន្ទនាអាកាសធាតុទីក្រុង Petersberg លើកទី៦ បានបើកជាផ្លូវការ នៅរដ្ឋធានីបេកឡាំងរបស់អាល្លឺម៉ង់នាថ្ងៃទី ១៨ ឧសភា ដោយមានការចូលរួមរបស់រដ្ឋ មន្ត្រីមកពីប្រទេសចំនួន ៣៥ លើពិភពលោក។ ការសន្ទនាស្តីអំពីអាកាសធាតុក្រៅផ្លូវ ការនេះត្រូវបានរៀបចំឡើងដើម្បីត្រៀមរៀបចំឲ្យសន្និសីទបំរ៉ែបំរួលអាកាសធាតុរបស់ អ.ស.ប. លើកទី ២១ (COP 21) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស (បារាំង) នាខែ ធ្នូ ខាងមុខនេះ។ ថ្លែងមតិនៅការសន្ទនាលើកនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានអាល្លឺម៉ង់ លោកស្រី Barbara Hendricks បានសង្កត់ធ្ងន់ថា៖ ឆ្នាំ ២០១៥ គឺជាឆ្នាំសម្រេចចំពោះ កិច្ចការពារផែនដីចំពោះឥទ្ធិពលអាក្រក់ដោយបំរ៉ែបំរួលរបស់អាកាសធាតុសកល។ តាមនោះ ភាគីទាក់ទិននានានឹងត្រូវឯកភាពអំពីគោលដៅរក្សារកំរិតកំណើរសីតុណ្ហ ភាពសកលលោកឲ្យនៅក្រោម ២ អង្សារ C។ ក្នុងពេលនោះ រដ្ឋមន្ត្រីក្រសួងការបរ ទេសបារាំង លោក Laurent Fabius បានឲ្យដឹងថា៖ ការសន្ទនាស្តីនៅទីក្រុង Petersberg លើកនេះ គឺជាជំហានសំខាន់មួយសំដៅទទួលបានជោគជ័ហសំរាប់សន្និសីទ COP 21ខាងមុខ។ បណ្ដាតំណាងក៏បានពិភាក្សាអំពីការផ្តល់ហិរញ្ញវត្ថុសំរាប់វិធានការការ ពារនិងបន្សំនឹងបំរ៉ែបំរួលរបស់អាកាសធាតុទៀតផង៕
Related
More




