VOV WorldVOV World
ការសន្ទនាដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនលើកទី ៤
12/11/2013 07:50
(VOVworld) – នាថ្ងៃទី ១១ វិច្ឆិកា ការសន្ទនាដៃគូ យុទ្ធសាស្ត្រវៀតណាម-ជប៉ុន លើកទី ៤ បាន ប្រព្រឹត្តទៅនៅទីក្រុង តូក្យូ ជប៉ុន
ការសន្ទនាដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនលើកទី ៤
សកម្មភាពរំលឹក ខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម - ជប៉ុន នៅប្រទេសទាំង ២ រួមចំណែកបង្កើនការយោគយល់គ្នានិងចំណង មិត្តភាពរវាង ប្រជាជននៃប្រទេសទាំង ២ ៕ (Image: Vietnam+)) (VOVworld) – នាថ្ងៃទី ១១ វិច្ឆិកា ការសន្ទនាដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនលើកទី ៤ បានប្រព្រឹត្តទៅនៅទីក្រុង តូក្យូ ជប៉ុន ដោយមានការចូលរួមរបស់អនុ រដ្ឋមន្ត្រីការ បរទេសវៀតណាម លោក Ho Xuan Son និងសមភាគីជប៉ុន លោក Shinsuke Sugiyama។ ភាគីទាំង ២ បានពិភាក្សាអំពីគោលនយោបាយកិច្ចការ បរទេស សន្តិសុខ ការពារ ប្រទេសនៃប្រទេសនិមួយៗ រាល់បញ្ហាអន្តរជាតិក្នុង តំបន់ ព្រមទាំង ឯកភាពបង្កើន កិច្ចសហប្រតិបត្តិការលើបណ្ដាវេទិការពហុភាគី។ ការសន្ទនាដៃគូយុទ្ធសាស្ត្រវៀត ណាម-ជប៉ុនជាបន្តនឹងត្រូវបានរៀបចំឡើងនៅ វៀតណាមនាឆ្នាំ ២០១៤។ នាថ្ងៃដ៏ ដែល អនុរដ្ឋមន្ត្រីការបរទេស Ho Xuan Son បានជួបជាមួយអនុរដ្ឋមន្ត្រីកាបរទេស ជប៉ុន លោក Seiji Kihara។ អនុរដ្ឋមន្ត្រី Kihara បានអះអាងថា៖ វៀតណាមគឺជាដៃគូ សំខាន់មួយក្នុងចំណោម ដៃគូរសំខាន់ជួរមុខរបស់ជប៉ុន។ ភាគីទាំង ២ បានចាត់ទុក ថា៖ សកម្មភាពរំលឹក ខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម - ជប៉ុន នៅប្រទេសទាំង ២ រួមចំណែកបង្កើនការយោគយល់គ្នានិងចំណង មិត្តភាពរវាង ប្រជាជននៃប្រទេសទាំង ២ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕