VOV WorldVOV World
ការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចរវាងអាមេរិកនិងចិនលើកទី ៥
11/07/2013 08:52
(VOVworld) – នាថ្ងៃទី ១០ កក្កដា ការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចរវាងអាមេរិកនិង ចិនលើកទី ៥ បានបើកនៅរដ្ឋធានី វ៉ាស៊ីនតោន (អាមេរិក)។
ការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចរវាងអាមេរិកនិងចិនលើកទី ៥
ការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចរវាង អាមេរិកនិងចិនលើកទី ៥ បានបើកនៅរដ្ឋធានី វ៉ាស៊ីនតោន (អាមេរិក)។ (Image: VOV Online) (VOVworld) – នាថ្ងៃទី ១០ កក្កដា ការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចរវាងអាមេរិកនិងចិន លើកទី ៥ បានបើកនៅរដ្ឋធានី វ៉ាស៊ីនតោន (អាមេរិក)។ ក្នុងរយៈពេល ២ ថ្ងៃធ្វើការ ថ្នាក់ ដឹកនាំរបស់ក្រសួងផ្នែកចំនួន ២០ នៃប្រទេស ទាំង ២ នឹងពិភាក្សានិងពិគ្រោះយោបល់ អំពីរាល់បញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សមាជិករដ្ឋាភិបាលចិន លោក Yang Jiechi និង រដ្ឋមន្ត្រីកាបរទេសអាមេរិក លោក John Kerry ធ្វើជាសហអធិបតី ការសន្ទនា យុទ្ធសាស្ត្រ។ ក្នុងពេលនោះ រាល់បញ្ហាខាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងត្រូវបាន ពិភាក្សាក្នុងការសន្ទនាដែលឧបនាយករដ្ឋមន្ត្រីចិន លោក​ Wang Yang និង រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុអា​មេរិក លោក​ Jack Lew ធ្វើជាអាធិបតី។ ថ្លែងមតិក្នុង ពិធីបើកការសន្ទនា អនុប្រធានាធិបតីអាមេរិក លោក Joe Biden បានអះអាងថា ៖ ទោះបីជា ភាគីទាំង ២ នៅមានការខ្វែងគំនិតជាច្រើនក្តី ប៉ុន្តែ វ៉ាស៊ីតោន និងប៉េកាំងអាចស្វែងរកវិធានការមាន ផលប្រយោធន៍ដូចគ្នា តាមរយៈកិច្ចសហប្រ តិបត្តិការ ការសន្ទនាស្មោះត្រងនិងទំនុក ទុកចិត្ត៕