VOV WorldVOV World
ការសន្ទនាយុទ្ធសាស្ត្រវៀតណាម-រុស្ស៊ីលើកទី៨
02/10/2015 08:06
Vovworld-ចាប់ពីថ្ងៃទី២៨កញ្ញាដល់ថ្ងៃទី១តុលាអនុរដ្ឋមន្ត្រី ការបរទេស​វៀតណាមលោក Ho Xuan Son
ការសន្ទនាយុទ្ធសាស្ត្រវៀតណាម-រុស្ស៊ីលើកទី៨
ការសន្ទនាយុទ្ធសាស្ត្រវៀតណាម-រុស្ស៊ីលើកទី៨         Vovworld-ចាប់ពីថ្ងៃទី២៨កញ្ញាដល់ថ្ងៃទី១តុលាអនុរដ្ឋមន្ត្រីការបរទេស​វៀត ណាមលោក Ho Xuan Son បានទៅបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីនិង​រួម​ជា មួយអនុរដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី Morgulov ធ្វើសហអធិបតីការ​សន្ទនា យុទ្ធសាស្ត្រប្រចាំឆ្នាំវៀតណាម-រុស្ស៊ីលើកទី៨នៅក្រុង Saint Petesburg។ អនុរដ្ឋមន្ត្រី Ho Xuan Son ក៏បានជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីទីមួយ​ក្រសួងការបរទេសរុស្ស៊ី Titov នៅក្រុងម៉ូស្គូផងដែរ។ ឈរលើស្មារតីបើកចំហរនិង​ទំនុក​ទុក​ចិត្ត ភាគីទាំងពីរ បានផ្លាស់ប្តូររាល់វិធានការជំរុញទំនាក់ទំនងទ្វេភាគីនិង​បញ្ហាអន្តរជាតិដំបន់ដែល យកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានឯកភាពចាត់​ទុកថា ក្នុងកាលៈទេសៈ ស្ថានភាពពិភពលោកនិងដំបន់មានបំរ៉ែបំរួលដ៏ស្មុគស្មាញ​នោះ ប្រទេសទាំងពីរ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការនៅវេទិការពហុភាគីនិង​អង្គការ​អន្តរជាតិនៅ អង្គការសហប្រជាជាតិក្នុងទំនាក់ទំនងអាស៊ាន-រុស្ស៊ីក៏​ដូចជា​ក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅដំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ៕