VOV WorldVOV World
ការតាំងពិព័រណ៌៖ទិវាបុណ្យរបស់ប្រជាជនទាំងមូល
18/05/2016 10:03
(VOV)_នារសៀលថ្ងៃទី១៧ឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅការតាំងពិព័រណ៌៖ទិវាបុណ្យរបស់ប្រជាជនទាំងមូល ។ការតាំងពិព័រណ៌នេះបានឧទ្ទេសនាមអំពីរូបភាពចំនួន២០០ផ្ទាំង និងរូបសណ្ឋាន ឧទ្ទេសនាមអំពីដំណាក់កាលបោះឆ្នោត​សមាជិកសភានិងក្រុមប្រឹក្សាប្រជាជន គ្រប់ជាន់ថ្នាក់ក្នុងទូទាំងប្រទេស។
ការតាំងពិព័រណ៌៖ទិវាបុណ្យរបស់ប្រជាជនទាំងមូល
ការតាំងពិព័រណ៌៖ទិវាបុណ្យរបស់ប្រជាជនទាំងមូល (VOV)_នារសៀលថ្ងៃទី១៧ឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅការតាំង ពិព័រណ៌៖ទិវាបុណ្យរបស់ប្រជាជនទាំងមូល ។ការតាំងពិព័រណ៌នេះបានឧទ្ទេសនាមអំពី រូបភាពចំនួន២០០ផ្ទាំង និងរូបសណ្ឋាន ឧទ្ទេសនាមអំពីដំណាក់កាលបោះឆ្នោត​ សមាជិកសភានិងក្រុមប្រឹក្សាប្រជាជន គ្រប់ជាន់ថ្នាក់ក្នុងទូទាំងប្រទេស។ ទន្ទឹមនឹង នោះ ការតាំងពិព័រណ៌នេះក៏បានឧទ្ទេសនាមចំពោះមហាជនអំពីបណ្ដាសមិទ្ធិផលលេច ធ្លោ ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍របស់រដ្ឋធានីហាណូយ ដោយមានតាំងបង្ហាញ សៀវភៅ ​កាសែត និងឯកសារនានាអំពីបក្ស រដ្ឋសភា និងសកម្មភាពនានារបស់រដ្ឋអំ ណាចទី​ក្រុងហាណូយទៀតផង។ ចូលរួមការតាំងពិព័រណ៌នេះ និស្សិត Tong Thi Hang វិទ្យាស្ថានកសិកម្មវៀតណាម បានអោយដឹងថា៖           “ការតាំងពិព័រណ៌នេះមានផលប្រយោជន៍ច្រើនណាស់ ជួយឧបត្ថម្ភអោយនាង​ ខ្ញុំ​យល់​ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រ និងព័ត៍មាននានានៃការបោះឆ្នោតមុននេះ ក៏ ដូចជា​ដំណាក់​កាលដ៏អង់អាចក្លាហានរបស់ប្រជាជាតិទាំងមូល។ តាមរយៈការតាំង ពិព័រណ៌នេះ នាងខ្ញុំក៏​យល់ដឹងបន្ថែមអំពីកាតព្វកិច្ច  និងផលប្រយោជន៍របស់ខ្លួន ក្នុងពេលទៅបោះឆ្នោត ដើម្បី​ជ្រើសរើសអោយបានអ្នកមានទេពកោសល្យ មាន សីលធម៌ ដើម្បីបំរើប្រទេសជាតិ៕”