VOV WorldVOV World
ការតាំងពិព័រណ៌និងពិភាក្សាអំពីសមុទ្រខាងកើតនៅបារាំង
14/12/2015 10:22
(VOV)_ការតាំងពិព័រណ៌ បញ្ចាំងខ្សែភាពយន្ត និងពិភាក្សា ដោយប្រធាន​បទ៖​ឆ្ពោះទៅសមុទ្រខាងកើត ត្រូវបានប្រព្រឹត្តទៅនៅទីក្រុងបារីស (បារាំង)​នាថ្ងៃទី១២ ធ្នូ។ សកម្មភាពនេះជួយអោយ​មនុស្សគ្រប់រូបយល់ដឹងបន្ថែមអំពី​អធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើត អំពី
ការតាំងពិព័រណ៌និងពិភាក្សាអំពីសមុទ្រខាងកើតនៅបារាំង
ការតាំងពិព័រណ៌និងពិភាក្សាអំពីសមុទ្រខាងកើតនៅបារាំង           (VOV)_ការតាំងពិព័រណ៌ បញ្ចាំងខ្សែភាពយន្ត និងពិភាក្សា ដោយប្រធាន​បទ៖​ ឆ្ពោះទៅសមុទ្រខាងកើត ត្រូវបានប្រព្រឹត្តទៅនៅទីក្រុងបារីស (បារាំង)​នាថ្ងៃទី១២  ធ្នូ។ សកម្មភាពនេះជួយអោយ​មនុស្សគ្រប់រូបយល់ដឹងបន្ថែមអំពី​អធិបតេយ្យភាព របស់វៀតណាមនៅសមុទ្រខាងកើត អំពីស្ថានភាពនៅសមុទ្រ​ខាងកើត នាបច្ចុប្បន្ន  និងសេចក្ដីអំពាវនាវគាំទ្រកិច្ចការពារអធិប្បតេយ្យភាពកោះសមុទ្រ​របស់វៀតណាម។  គណៈចាត់តាំងក៏បានបញ្ជាំងខ្សែភាពយន្ត​ឯកសារ ដោយប្រធានបទ​ប្រមូលផ្តុំទៅ លើភូមិសាស្ត្រ ប្រវត្តិសាស្ត្រ របស់​សមុទ្រខាងកើត មូលហេតុដែលបណ្ដាលអោយ ស្ថានភាពតំបន់នេះកាន់តែតាន​តឹងឡើងៗ។           ការតាំងពិព័រណ៌ៈឆ្ពោះទៅសមុទ្រខាងកើត ក៏បានលៃទុកពេលវេលាសំរាប់ ការពិភាក្សាស្ដីអំពីស្ថានភាពនៅសមុទ្រខាងកើត ប្រតិកម្មរបស់ប្រទេសនានានៅ ក្នុងតំបន់ និងកាយវិការរបស់អាមេរិក ជប៉ុន និង EU ចំពោះសមុទ្រខាងកើត។  បណ្ដា​មតិ​សុទ្ធ​តែបានសម្ដែងនូវការគាំទ្រវៀតណាម ហើយមានគោលបំណងថា៖  ​ការខ្វែងគំនិត​ទាំងនេះត្រូវ​ដោះស្រាយដោយសន្តិវិធីនិងផ្អែកទៅលើច្បាប់អន្តរជាតិ៕