VOV WorldVOV World
ការវាយប្រហារដោយគ្រាប់បែកនៅប៉ាគីស្ថានបណ្ដាលឲ្យមនុស្សជាច្រើនស្លាប់និងរងរបួស
14/12/2015 09:23
(VOVworld) - មនុស្សយ៉ាងហោចណាស់១២នាក់បាន ស្លាប់និង៥០នាក់ទៀតត្រូវ រងរបួសនៅពេលគ្រាប់ បែកមួយផ្ទុះនៅស្រុក Kurram ស្ថិតនៅតំបន់ពាយ័ព្យ ប៉ាគី ស្ថានដែលជាប់ព្រំដែនជាមួយអាហ្គានីស្ថាន។
ការវាយប្រហារដោយគ្រាប់បែកនៅប៉ាគីស្ថានបណ្ដាលឲ្យមនុស្សជាច្រើនស្លាប់និងរងរបួស
កន្លែងកើតហេតុនៃការវាយប្រហារដោយគ្រាប់បែក (រូបថត៖AFP) (VOVworld) - មនុស្សយ៉ាងហោចណាស់១២នាក់បានស្លាប់និង៥០នាក់ទៀតត្រូវរង របួសនៅពេលគ្រាប់បែកមួយផ្ទុះនៅស្រុក Kurram ស្ថិតនៅតំបន់ពាយ័ព្យប៉ាគីស្ថាន ដែលជាប់ព្រំដែនជាមួយអាហ្គានីស្ថាន។នាបច្ចុប្បន្នមិនទាន់មានអង្គការណាទទួល ស្គាល់ថា បានអនុវត្តន៍ការវាយប្រហារនេះនៅឡើយ។Kurram ជាតំបន់មួយក្នុង ចំណោមតំបន់ពាក់កណ្ដាលស្វយ័តទាំង៧ដែលជាកន្លែងប្រមូលផ្ដុំកុលសម្ព័ន្ធនានា នៅប៉ាគីស្ថាន។នេះជាតំបន់ដែលជំលោះសាសនាកើតមានឡើងជាប្រចាំរវាង មនុស្សអ៊ីស្លាមនិកាយ Sunni និង Shiites៕