VOV WorldVOV World
ការវះកាត់កែសម្ភស្សដោយឥតគិតថ្លៃសំរាប់កុមារក្រីក្រនៅខេត្ត Ninh Thuan
07/01/2014 08:24
(VOVworld) – ចាប់ពីថ្ងៃទី ៦ ដល់ទី ១៦ មករា នៅមន្ទីពេទ្យ ខេត្ត Ninh Thuan (ភាគកណ្ដាលវៀតណាម) ក្រុមគ្រូពេទ្យនៃ អង្គការមនុស្សធម៌អាមេរិក Resurge International បានរៀបចំ ការវះកាត់កែសម្ភស្សដោយឥតគិតថ្លៃសំរាប់កុមារនិងកុមារជំទង់ ក្រីក្រដែលមានជំងឺពីកំណើតក្នុងតំបន់។
ការវះកាត់កែសម្ភស្សដោយឥតគិតថ្លៃសំរាប់កុមារក្រីក្រនៅខេត្ត Ninh Thuan
ក្រុមគ្រូពេទ្យនៃអង្គការមនុស្សធម៌អាមេរិក Resurge International បានរៀបចំការវះកាត់កែសម្ភស្សដោយឥតគិតថ្លៃសំរាប់កុមារ និងកុមារជំទង់ក្រីក្រដែលមានជំងឺពីកំណើតក្នុងតំបន់។ (Image: resurge.org) (VOVworld) – ចាប់ពីថ្ងៃទី ៦ ដល់ទី ១៦ មករា នៅមន្ទីពេទ្យខេត្ត Ninh Thuan (ភាគកណ្ដាលវៀតណាម) ក្រុមគ្រូពេទ្យនៃអង្គការមនុស្សធម៌អាមេរិក Resurge  International បានរៀបចំការវះកាត់កែសម្ភស្សដោយឥតគិតថ្លៃសំរាប់កុមារ និងកុមារជំទង់ក្រីក្រដែលមានជំងឺពីកំណើតក្នុងតំបន់។ កុមារដែលមានជំងឺពី កំណើតត្រូវបានគ្រួពេទ្យពិនិត្យរើសសម្រាំង។ អ្នកជំងឺណាមួយដែលមាន​លក្ខណៈតាមការកំណត់នឹងទទួលបានការវះកាត់ឥតគិតថ្លៃ។ គិតដល់ពេល នេះ កុមារចំនួន ២ រយនាក់បានទៅចុះឈ្មោះពិនិត្យរើសសម្រាំង នាថ្ងៃទី ៦ មករា។ កម្មវិធីវះកាត់រួមចំណែកនាំមកនូវក្តីសប្បាយរីករាយសំរាប់គ្រួសារ ក្រីក្រជាច្រើននៅខេត្ត Ninh Thuan ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំមមី ឆស័ក ២០១៤ ជាពិសេសគឺការជួយ​ឧបត្ថម្ភកុមារដែលមានជំងឺពីកំណើត៕