ខេត្ត Binh Duong និងទីក្រុង Deajeon របស់កូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបតិ្តការ
03/11/2015 06:47
(VOVworld) - នាថ្ងៃទី២ វិច្ចិកា គណៈប្រតិភូជាន់ខ្ពស់ នៃទីក្រុង Deajon របស់កូរ៉េ ខាងត្បូងបានមកបំពេញ ទស្សនកិច្ចការងារនៅខេត្ត Binh Duong ភាគខាងត្បូង វៀតណាមក្នុងឱកាសរំលឹកខួបលើកទី១០ទិវាចុះហត្ថ លេខាលើកិច្ចព្រមព្រៀង សហប្រតិបតិ្តការរវាងខេត្ត Binh Duong និងទីក្រុង Deajon។
សិក្ខាសាលាពន្លឿនសុខាភិបាលទេសចរណ៍ Deajon នៅខេត្ត Binh Duong នាថ្ងៃទី២ វិច្ចិកា (រូបថត៖binhduong.gov.vn) (VOVworld) - នាថ្ងៃទី២ វិច្ចិកា គណៈប្រតិភូជាន់ខ្ពស់នៃទីក្រុង Deajon របស់កូរ៉េខាង ត្បូងបានមកបំពេញទស្សនកិច្ចការងារនៅខេត្ត Binh Duong ភាគខាងត្បូងវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី១០ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបតិ្ត ការរវាងខេត្ត Binh Duong និងទីក្រុង Deajon។នៅទីនេះ ភាគីទាំង ពីរបានឯកភាពវាយ តំលៃថា ទំនាក់ទំនងសហប្រតិបតិ្តការវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្មរវាងភាគីទាំង ពីរត្រូវបានអនុវត្តន៍សមស្របនឹងកម្មវិធីសហប្រតិបតិ្ត ការវិនិយោគវាងរដ្ឋាភិបាល វៀតណាម-កូរ៉េខាងត្បូង។ដោយឈរលើមូលដ្ឋាន លទ្ធផលសហប្រតិបតិ្តការក្នុង រយៈពេល១០ឆ្នាំកន្លងទៅ ថ្នាក់ដឹកនាំខេត្ត Binh Duong និងទីក្រុង Deajon បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការ ដំណាក់កាល២០១៦-២០២០ ដែលប្រមូលផ្ដុំលើខ្លឹមសារចំនួន៣នោះគឺ សេដ្ឋកិច្ច អប់រំនិងសុខាភិបាល៕
Related
More




