VOV WorldVOV World
ខេត្ត Dak Nong ជំរុញខ្លាំងកំណែទម្រង់បរិយាកាសវិនិយោគ
25/09/2015 10:16
(VOVworld) - ជំនះពុះពារលើភាពអន់ខ្សោយអំពីបរិយា កាសវិនិយោគដើម្បី បង្កើតជំហានលោតផ្លោះក្នុងវិ ស័យសេដ្ឋកិច្ចសំខាន់នានា ជាខ្លឹមសារស្នូលនៃមហា សន្និបាតបក្សភាគខេត្ត Dak Nong ដែលបានប្រព្រឹត្ត ទៅនាថ្ងៃទី២៥ កញ្ញា។
ខេត្ត Dak Nong ជំរុញខ្លាំងកំណែទម្រង់បរិយាកាសវិនិយោគ
ទិដ្ឋភាពនៃមហាសន្និបាតបក្សភាគខេត្ត Dak Nong (VOVworld) - ជំនះពុះពារលើភាពអន់ខ្សោយអំពីបរិយាកាសវិនិយោគដើម្បីបង្កើត ជំហានលោតផ្លោះក្នុងវិស័យសេដ្ឋកិច្ចសំខាន់នានា ជាខ្លឹមសារស្នូលនៃមហាសន្និ បាតបក្សភាគខេត្ត Dak Nong ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៥ កញ្ញា។តាមទិសដៅ ភារកិច្ចដែលបានដាក់ចេញសំរាប់អាណត្តិថ្មី ដើម្បីបង្កើតវឌ្ឍនភាពយ៉ាងខ្លាំងក្លា អំពីសេដ្ឋកិច្ច ខេត្ត Dak Nong ប្រមូលផ្ដុំវិនិយោគអភិវឌ្ឍន៍ផ្នែកចំនួន ៣នោះគឺ ឧស្សា ហកម្មបុកស៊ីត-អាលុយមីញ៉ូម-ដែក កសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់និងសេវាកម្ម ទេសចរណ៍។លោក Nguyen Bon អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត​Dak Nong  បានឲ្យដឹងថា៖ “បន្ទាប់ពីមហាសន្និបាតនេះ យើងខ្ញុំនឹងរៀបចំសន្និសីទពន្លឿនវិនិយោគដោយមាន ការចូលរួមរបស់អង្គភាពអាជីវកម្មជាង១០០មកពីទីក្រុងហាណូយនិងទីក្រុងហូជី មិញ។ហើយនឹងមានសន្និសីទពន្លឿនវិនិយោគ FDI ទៀតផង។យើងខ្ញុំក៏ ទទួល ស្គាល់ថានាពេលកន្លងទៅ ខេត្តនៅមានកំរិតជាច្រើនក្នុងការទាក់ទាញវិនិយោគ។ ហេតុនេះហើយត្រូវវាយតំលៃឡើងវិញដើម្បីកសាងកម្មវិធីជាក់ស្ដែង មួយសំដៅ កែលំអរបរិយាកាសវិនិយោគ បង្កលក្ខណៈងាយស្រួលថែមទៀតសំរាប់អង្គភាព អាជីវកម្មមកវិនិយោគនៅ Dak Nong”។ Dak Nong ជាខេត្តមានយថាទស្សន៍ដ៏ធំធេងក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មដោយ មានប្រភពធនធានបុកស៊ីតធំសម្បើម។ខេត្តកំពុងខំប្រឹងប្រែងដល់ឆ្នាំ២០៣០នឹង ក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្មបុកស៊ីត-អាលុយមីញ៉ូម-ដែកនៃទូទាំង ប្រទេស៕