ខេត្ត ទីក្រុងចំនួន៦៣រៀបចំដំណើរ៖កងទ័ពរួមដៃដើម្បីសុខភាពសហគមន៍
11/07/2014 11:32
(VOV)_ ខេត្ត ទីក្រុងចំនួន៦៣រៀបចំដំណើរ៖កងទ័ពរួមដៃដើម្បីសុខភាពសហគមន៍។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាក់ស្ដែងឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបង្កើត

(VOV)_ ខេត្ត ទីក្រុងចំនួន៦៣រៀបចំដំណើរ៖កងទ័ពរួមដៃដើម្បីសុខភាព សហគមន៍។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាក់ស្ដែងឆ្ពោះទៅពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងលើក ទី២៥ នៃទិវាបុណ្យប្រជាជនទាំងមូលការពារប្រទេស។ នៅក្នុងសន្និសីទកាសែតនា ព្រឹក ថ្ងៃទី ១១ កក្កដា សកម្មភាពនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ កក្កដា ដល់ដាច់ខែ កញ្ញាឆ្នាំ២០១៤ ដោយមានសកម្មភាពជាច្រើន ដូចចា៖ រៀបចំការពិនិត្យព្យាបាលជំ ងឺដោយ ឥតគិតថ្លៃ ផ្តល់ថ្នាំដោយឥតគិតថ្លៃ វះកាត់បេះដូងអោយកុមារមានស្ថាន ភាពលំបាក…។ល។ វរសេនីយ៍ឯក Le Anh Tuan (qdnd) វរសេនីយ៍ឯក Le Anh Tuan ស្នងការរងស្នងការឃោសនាប្រជាជន នៃអគ្គ ស្នងការនយោបាយ បានអោយដឹងថា៖ នេះគឺជាសកម្មភាពមានទ្រង់ទ្រាយធំ១ ដោយមានការចូលរួមរបស់ គិលានុបដ្ឋាករ គិលានុបដ្ឋាយិការ វេជ្ជបណ្ឌិតចំនួនជាង ពីរពាន់នាក់ ចូលរួមដំណើរនេះ។ វរសេនីយ៍ឯក Le Anh Tuan បានអោយដឹងថែមទៀតថា៖ “ ក្នុងដំណើរពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃនេះ ប្រសិនបើរក ឃើញករណីណាដែលត្រូវព្យាបាលជំងឺបន្ទាន់នោះ នឹងបញ្ជូនទៅព្យាបាលនៅមន្ទីរ ពេទ្យថ្នាក់លើ ហើយគណៈចាត់តាំងកម្មវិធីនឹងផ្តល់ចំណាយព្យាបាលជំងឺនេះ។ យើងខ្ញុំនឹងប្តេជ្ញាចិត្តអនុវត្តខ្លឹមសារនេះ៕”
Related




