VOV WorldVOV World
ខេត្ត Nghe An គប្បីក្លាយទៅជាខេត្តរីកចម្រើនគួរឲ្យកត់សម្គាល់នាឆ្នាំ២០២៥
20/02/2017 08:46
(VOVworld)-នារសៀលថ្ងៃទី១៩កុម្ភៈ នៅទីក្រុង Vinh ភាគកណ្តាលវៀតណាម នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀតណាម​លោក Nguyen Xuan Phuc
ខេត្ត Nghe An គប្បីក្លាយទៅជាខេត្តរីកចម្រើនគួរឲ្យកត់សម្គាល់នាឆ្នាំ២០២៥
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានតម្រូវឲ្យខេត្ត Nghe An បន្តកសាងទីក្រុង Vinh ឲ្យក្លាយទៅជាទីក្រុងទំនើប ដូច ជាទីក្រុង Da Nang ផងដែរ (រូបថតៈ Vu Dung-VOV) (VOVworld)-នារសៀលថ្ងៃទី១៩កុម្ភៈ នៅទីក្រុង Vinh ភាគកណ្តាលវៀតណាម នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀតណាម​លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Nghe An ស្តីពី ស្ថាន ភាពអនុវត្តភារកិច្ចសេដ្ឋកិច្ចនិងសង្គមកិច្ច។ នៅទីនេះ លោក Nguyen Xuan Phuc បានតម្រូវឲ្យខេត្ត Nghe An បន្តកសាងទីក្រុង Vinh ឲ្យក្លាយទៅជា ទីក្រុងទំនើប ដូច ជាទីក្រុង Da Nang ផងដែរ។ នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc អញ្ជើញ ផ្តល់អនុសាសន៍ថា៖         “ទស្សនៈវិស័យដល់ឆ្នាំ២០២៥របស់ខេត្ត Nghe An គឺត្រូវក្លាយទៅជាខេត្ត មានការ វិវឌ្ឍន៍គួរឲ្យកត់សម្គាល់របស់តំបន់ប៉ែកខាងជើងភាគកណ្តាល។ ពោលគឺ ខេត្តនឹងរួម ជាមួយខេត្ត Ha Tinh និងខេត្ត Thanh Hoa បង្កើតឡើងមណ្ឌលឧស្សាហ កម្មអភិវឌ្ឍន៍ របស់ប្រទេសជាតិទាំងមូល។ ម្យ៉ាងវិញេទៀត ខេត្ត Nghe An គប្បី ជម្រុញការអភិវឌ្ឍ ន៍លើវិស័យមួយចំនួនដែលជាប្រៀបខ្លាំងរបស់តំបន់ សំដៅធានា បរិយាកាសនិងលើក កំពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសខេត្តគប្បីក្លាយ ទៅជាតំបន់ចាប់ផ្តើម អាជីពទាក់ទាញធនធានមនុស្ស ”៕