ខេត្ត Quang Nam ធានាសុវត្ថភាពសម្រាប់បណ្តាសកម្មភាពឆ្នាំ APEC ២០១៧
15/02/2017 10:23
(VOVworld)-នារសៀលថ្ងៃទី១៤កុម្ភៈ នៅទីក្រុង Hoi An ខេត្ត Quang Nam អនុរដ្ឋ មន្ត្រីក្រសួងនគរបាល លោក Bui Van Nam ប្រធានអនុគណៈ

ទិដ្ឋភាពនៃជំនួបធ្វើការរវាងអនុរដ្ឋមន្ត្រីក្រសួងនគរបាល លោក Bui Van Namជាមួយថ្នាក់ដឹកនាំខេត្ត Quang Nam (រូបថតៈ TTXVN) (VOVworld)-នារសៀលថ្ងៃទី១៤កុម្ភៈ នៅទីក្រុង Hoi An ខេត្ត Quang Nam អនុរដ្ឋ មន្ត្រីក្រសួងនគរបាល លោក Bui Van Nam ប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (APEC) ២០១៧ បាន ដឹកនាំក្រុមការងាររបស់ក្រសួងនគរបាលជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Nam ស្តីអំពីការធានាសន្តិសុខសណ្តាប់ធ្នាប់សម្រាប់រាល់សកម្មភាពក្នុងឆ្នាំ APEC ២០១៧ ដែលប្រព្រឹត្តទៅនៅទីក្រុងបុរាណ Hoi An។ បន្ទាប់ពីបញ្ចប់នូវព្រឹត្តិការណ៍ APEC ២០១៧នានា នៅទីនេះនឹងប្រារព្ធសប្តាហ៍ជាន់ខ្ពស់ ដោយមានការចូលរួម របស់ប្រមុខននៃបណ្តាខឿនសេដ្ឋកិច្ចផងដែរ។ លោក Nguyen Van Son អនុប្រធាន គណៈកម្មាធិការប្រជាជនទីក្រុង Hoi An ខេត្ត Quang Nam បានឲ្យដឹងថា៖ “ចំពោះរាល់ព្រឹត្តការណ៍នៃឆ្នាំ APEC នេះ ទីក្រុង Hoi An បានរួមជាមួយក្រ សួងការបរទេស ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ត្រៀមផែនការជាក់លាក់រួច រាល់ហើយ។ ចំពោះមុខ ត្រូវផ្តោតសំខាន់ទៅលើរាល់សកម្មភាពរបស់ Festival លើក ទី៦ ដែលប្រព្រឹត្តទៅនាខែមិថុនាឆ្នាំ២០១៧។បន្ទាប់មក យើងខ្ញុំនឹងប្រមូលផ្តុំរៀបចំ ឲ្យAPEC ហើយការងារបានបែងចែកជាក់ស្តែងពីថ្នាក់ខេត្តទៅដល់ថ្នាក់ទីក្រុងដែរ”៕
Related
More




