VOV WorldVOV World
ខេត្ត Thanh Hoa រៀបចំពិធីរំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញធ្វើដំណើរមកទីនេះលើកដំបូង
20/02/2017 10:40
(VOVworld)-នាព្រឹកថ្ងៃទី២០កុម្ភៈ ខេត្ត Thanh Hoa រៀបចំពិធីរំលឹកខួបលើកទី៧០ នាំទិវាលោកប្រធានហូជីមិញធ្វើដំណើរមកទីនេះលើកដំបូង ថ្ងៃទី២០កុម្ភៈឆ្នាំ១៩៤៧ ថ្ងៃទី២០កុម្ភៈឆ្នាំ២០១៧។
ខេត្ត Thanh Hoa រៀបចំពិធីរំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញធ្វើដំណើរមកទីនេះលើកដំបូង
(VOVworld)-នាព្រឹកថ្ងៃទី២០កុម្ភៈ ខេត្ត Thanh Hoa រៀបចំពិធីរំលឹកខួបលើកទី៧០ នាំទិវាលោកប្រធានហូជីមិញធ្វើដំណើរមកទីនេះលើកដំបូង ថ្ងៃទី២០កុម្ភៈឆ្នាំ១៩៤៧ ថ្ងៃទី២០កុម្ភៈឆ្នាំ២០១៧។         អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន គូសបញ្ជាក់ថា ពិធីរំលឹកខួបលើកទី៧០នាំទិវាលោកប្រធានហូជីមិញធ្វើដំណើរមក  ទីនេះលើកដំបូងជាឱកាសរំលឹកឡើងវិញនិងមោទនភាពអំពីប្រពៃណីដ៏ត្រចះត្រចង់ របស់បក្ស របស់រដ្ឋ ក៏ដូចជារបស់បក្សភាគ រដ្ឋអំណាចនិងប្រជាជនបណ្តាជនជាតិ នៅខេត្ត Thanh Hoa តាមនោះ ពង្រឹងជំនឿជាក់និងការប្តេជ្ញាកសាងខេត្ត Thanh Hoa  ឲ្យក្លាយទៅជាខេត្តគំរូ។ លោក Tran Dai Quang មានប្រសាសន៍ថា៖         “ខេត្ត Thanh Hoa គប្បីផ្តល់អាទិភាពសម្រាប់អភិវឌ្ឍន៍ផ្នែកឧស្សាហកម្មនានា  ។ ម្យ៉ាងវិញទៀត ខេត្តត្រូវបន្តអភិវឌ្ឍន៍សកម្មភាពជំរុញឧស្សាហកម្មសំដៅជួយលើក  ស្ទួយមុខរបរប្រពៃណីដែលមានពាណិជ្ជសញ្ញានិងទីផ្សារប្រើប្រាស់ស្រាប់ទៅ ហើយ។ ជាពិសេស ខេត្តត្រូវជម្រុញការនាំចេញតាមទិសបង្កើនមុខទំនិញមានគុណ ភាពខ្ពស់ ផលិតផលកែច្នៃជាដើម”។ ប្រធានរដ្ឋ លោក Tran Dai Quang អញ្ចើញថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញធ្វើដំណើរទស្សនាខេត្ត Thanh Hoa ជាលើកដំបូង         បន្តដំណើរទស្សនកិច្ចនៅខេត្ត Thanh Hoa នាថ្ងៃដដែល ប្រធានរដ្ឋ លោក Tran  Dai Quang បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thanh Hoa ផង​ដេរ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Dai Quang បានស្នើឲ្យខេត្ត Thanh Hoa គប្បី ធ្វើអាជីវកម្មនូវសក្កានុភាព ប្រៀបខ្លាំង និងឆ្ពោះទៅការអភិវឌ្ឍន៍សេដ្ឋកិច្ច គ្រប់ជ្រុង ជ្រោយ។​លោក Tran Dai Quang បានសង្កត់ធ្ងន់ថា ខេត្ត Thanh Hoa គប្បី ជម្រុញ ខ្លាំង ចលនាប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពវប្បធម៌ រក្សានិងពង្រីក អត្ត សញ្ញាណវប្បធម៌។ ជាពិសេស អនុវត្តល្អកម្មវិធីកាត់បន្ថយភាពក្រីក្រ ដោះស្រាយ បញ្ហាការងារធ្វើនិងធានាសន្តិសុខសង្គម៕