ខេត្ត Thanh Hoa តភ្ជាប់ជាមួយខេត្តជុំវិញអភិវឌ្ឍន៍សេដ្ឋកិច្ច
23/09/2015 09:18
(VOVworld) - នាព្រឹកថ្ងៃទី២៣ កញ្ញា នៅទីក្រុង Thanh Hoa ភាគកណ្ដាលវៀត ណាមបានប្រារព្ធមហាសន្និ បាតតំណាងបក្សភាគខេត្តលើកទី១៨ អាណត្តិ ២០១៥-២០២០។

ប្រជាជនគ្រប់ស្រទាប់ស្វាគមន៍មហាសន្និបាតតំណាងបក្សភាគខេត្ត Thanh Hoa លើកទី១៨ (VOVworld) - នាព្រឹកថ្ងៃទី២៣ កញ្ញា នៅទីក្រុង Thanh Hoa ភាគកណ្ដាលវៀតណាម បានប្រារព្ធមហាសន្និបាតតំណាងបក្សភាគខេត្តលើកទី១៨ អាណត្តិ ២០១៥-២០២០ ។ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសំណូមពរឲ្យ ខេត្ត Thanh Hoa ចាំបាច់ត្រូវត្រៀមរៀបចំយ៉ាងម៉ត់ចត់ ដើម្បីឆ្លៀតយកឱកាស ឆ្លង កាត់លើការសាកល្បង លើកកំពស់ប្រសិទ្ធិភាពនិង កម្លាំងប្រកួតប្រជែងរបស់ខឿន សេដ្ឋកិច្ចដើម្បីធ្វើសមាហរណកម្មប្រកបដោយ ជោគជ័យ៖ “ខេត្ត Thanh Hoa ចាំបាច់ត្រូវកែលំអរថែមទៀតនូវបរិយាកាសវិនិយោគដើម្បី ទាក់ ទាញយ៉ាងខ្លាំងក្លាប្រភពទុននៅក្នុងប្រទេសនិងពីបរទេស ជំរុញខ្លាំងការផ្លាស់ប្ដូរ ថ្មីនិងប្រើប្រាស់វិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងផ្នែកសេដ្ឋកិច្ចទាំងឡាយ ព្រមទាំងលើក កំពស់គុណភាពប្រភពធនធានមនុស្សដើម្បីបង្កើតឡើងវឌ្ឍន៍ភាពលោតផ្លោះ។ ប្រមូលផ្ដុំវិនិយោគអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ តភ្ជាប់ជាមួយខេត្តដទៃ ក្នុងតំបន់ លើកកំពស់ប្រសិទ្ធិភាពនៃការអភិវឌ្ឍន៍តំបន់ទាំងស្រុងនិងយកចិត្តទុកដាក់ដល់ ភារកិច្ចការពារបរិស្ថាន អភិវឌ្ឍន៍នគរទំនើប”៕
Related





