ខេត្ត Volgograd បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាមូលដ្ឋានរបស់វៀតណាម
23/08/2013 08:05
ឯកអគ្គរដ្ឋទូតវៀតណាមប្រចំានៅរុស្ស៊ី Pham Xuan Son បានទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Voldgograd (រុស្ស៊ី)

ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថតៈ vov.vn) (VOVworld)-សំដៅអនុវត្តន៌បណ្តាកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ វៀតណាម-រុស្ស៊ី ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥សីហា ឯកអគ្គរដ្ឋទូត វៀតណាមប្រចំា នៅរុស្ស៊ី Pham Xuan Son បានទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Voldgograd (រុស្ស៊ី)។ ក្នុងជំនួបធ្វើការជាមួយអភិបាលខេត្ត និងតំណាង នៃមន្ទីរផ្នែកនានារបស់ ខេត្ត Voldgograd ឯកអគ្គរដ្ឋទូត Pham Xuan Son បាន ស្នើតំបន់ទាំងអស់នៃប្រទេស ទាំងពីរ គម្បីស្រាវជ្រាវបើកទូលាយទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្មជាដើម។ ឯកអគ្គរដ្ឋទូតក៏មានគោលបំណង ចង់ឲ្យរដ្ឋ អំណាចមូលដ្ឋាន បង្កលក្ខណៈងាយ ស្រួលដើម្បីសហគមន៌ជនវៀតណាម ស្នាកនៅនិងរកស៊ីស្របច្បាប់ រួមចំណែកចូល ក្នុងការអភិវឌ្ឍន៌សេដ្ឋកិច្ច និងសំដៅរឹតបន្តឹងថែមទៀតទំនាក់ទំនងយុទ្ធិសាស្រ្តលើ គ្រប់វិស័យរវាងវៀតណាមជាមួយរុស្ស៊ីផងដែរ៕
Related







