បើកពិធីបុណ្យ បាច់ដាំង
23/04/2026 10:28
[VOVWORLD] - នាយប់ថ្ងៃទី ២២ ខែមេសា ពិធីបុណ្យបាច់ដាំងបានបើកនៅតំបន់គែរ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេសបាច់ដាំង (សង្កាត់ក្វាងអៀន ខេត្តក្វាងនិញ វៀតណាម) ដោយបើកចេញចង្កោមសកម្មភាពប្រពៃណីពិសេស ដែលផ្សារភ្ជាប់នឹងជ័យជម្នះដ៏រុងរឿងនៅលើទន្លេបាច់ដាំង។

Ảnh 1: (ẢNH CỘP LOGO) Lễ hội Bạch Đằng khai hội bằng màn nghệ thuật đặc sắc tối 22/4. Ảnh: Trường Giang/VOV Đông Bắc កម្មវិធីសម្តែងសិល្បៈបើកពិធីបុណ្យ បាច់ដាំង នាយប់ថ្ងៃទី ២២ មេសា។ រូបថត៖ Truong Giang/VOV ភាគឦសាន ឆ្នាំនេះក៏ជាឆ្នាំដំបូងដែលពិធីបុណ្យនេះត្រូវបានរៀបចំឡើងដោយគណៈគ្រប់គ្រងបេតិកភណ្ឌពិភពលោកហាឡុង - អៀនទឺ ដោយសម្របសម្រួល ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ជាក់ពីសារៈសំខាន់និងតម្លៃប្រវត្តិសាស្ត្រដ៏ធំធេងនៃសមរភូមិបាច់ដាំង (ឆ្នាំ ៩៣៨ ៩៨១ និង ១២៨៨) ក្នុងបុព្វហេតុ កសាងនិងការពារប្រទេសជាតិ។ ក្នុងពិធីបុណ្យក៏បានប្រព្រឹត្តទៅសកម្មភាពវប្បធម៌និងព្រលឹងវិញ្ញាណដ៏វិសេសវិសាលជាច្រើន ដូចជា៖ ដង្ហែរូបសំណាកព្រះអង្គ ត្រឹនហ៊ុងដាវ តាមពិធីកិច្ចប្រពៃណី ពីវិហារត្រឹនហ៊ុងដាវ ទៅកាន់សាលាឃុំ អៀនយ៉ាង និងត្រឡប់មកវិញ; កម្មវិធីវប្បធម៌ និងសិល្បៈបម្រើប្រជាជននិងអ្នកទេសចរ; ការប្រកួតកីឡាប្រពៃណី; ពិធីសែនបិទបញ្ចប់ពិធីបុណ្យ ដោយបង្កើតបានជាបរិយាកាសវប្បធម៌ដ៏ពោរពេញទៅដោយអត្តសញ្ញាណជាតិ លើកតម្កើងនិងផ្សព្វផ្សាយតម្លៃរបស់ពិធីបុណ្យដល់សហគមន៍។ លោក ម៉ៃ វូ ទួន ប្រធានគណៈគ្រប់គ្រងបេតិកភណ្ឌពិភពលោក ឈូងសមុទ្រហាឡុង - អៀនទូ បានបញ្ជាក់ថា៖
TAG
VOV/VOVWORLD/ពិធីបុណ្យបាច់ដាំង/វៀតណាម/ជ័យជម្នះដ៏រុងរឿង
Related
More





