VOV WorldVOV World
ខេត្តក្រុងតំបន់ Nam Bo ខាងលិចគប្បីជម្រុញការរៀបចំរចនាសម្ព័ន្ធផលិតកម្មកសិកម្មឡើងវិញ
11/12/2015 11:32
(VOVworld)-នាថ្ងៃ១១ធ្នូនៅទីក្រុង Can Tho គណៈកម្មាធិការបញ្ជាណែនាំទទួល បន្ទុកតំបន់ ​ Nam Bo ខាងលិចបានរៀបចំសន្និសិទ
ខេត្តក្រុងតំបន់ Nam Bo ខាងលិចគប្បីជម្រុញការរៀបចំរចនាសម្ព័ន្ធផលិតកម្មកសិកម្មឡើងវិញ
ទិដ្ឋភាពនៃសន្និសីទ (VOVworld)-នាថ្ងៃ១១ធ្នូនៅទីក្រុង Can Tho គណៈកម្មាធិការបញ្ជាណែនាំទទួល បន្ទុកតំបន់​ Nam Bo ខាងលិចបានរៀបចំសន្និសិទបូកសរុបឆ្នាំ២០១៥ និងអនុវត្ត ភារកិច្ច​ទិសដៅសកម្មភាពនាឆ្នាំ២០១៦។ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Van Ninh ប្រធានគណៈកម្មាធិការបញ្ជាណៃនាំអញ្ជើញធ្វើជា អធិបតីសន្និ សិទនេះ។ ថ្លែងមតិបញ្ជាណែនាំ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានសំណូមពរ ឲ្យខេត្តក្រុងនាននៅតំបន់ Nam Bo ខាងលិច គប្បីប្រមូលផ្តុំ ជម្រុញឲ្យបានឆាប់ៗ ការរៀបចំរចនាសម្ព័ន្ធផលិកម្មកសិកម្មឡើងវិញ សំដៅកាត់ បន្ថយចំណាយ បញ្ចុះ តម្លៃដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនូវមុខទំនិញជល ផលនិងកសិផល។ លោកឧបនាយករដ្ឋមន្ត្រីក៏ស្នើរឲ្យជម្រុញការប្រើប្រាស់វិទ្យា សាស្ត្របច្ចេកវិទ្យា ជឿនលឿនចូលក្នុងផលិតកម្ម ព្រមទាំងផ្តោតការវិនិយោគ ទៅលើមូលដ្ឋានហេដ្ឋា រចនាសម្ព័ន្ធគមនាគមន៍ សេដ្ឋកិច្ច និងសង្គមសម្រាប់បំរើ់ ជីវភាពរស់នៅរបស់ប្រ ជាជន៕