ខ្យល់ព្យុះ Haiyan បានធ្វើឲ្យមនុស្សចំនួន១៣នាក់ស្លាប់និង ជាង៨០នាក់ត្រូវរងរបួស
11/11/2013 12:08
Vovworld-ខ្យល់ព្យុះ Haiyan នៅវៀតណាមបានធ្វើឲ្យមនុស្សចំនួន១៣នាក់ស្លាប់និងជាង៨០នាក់ទៀតត្រូវរងរបួស

កិច្ចប្រជុំវាយតំលៃលទ្ធផលបង្កទប់ទល់ខ្យល់ព្យុះ Haiyan និងអនុវត្តការងារជំនះពុះពារលើផលវិបាកនៃខ្យល់ព្យុះបណ្ដាលឡើង (VOV) Vovworld-ខ្យល់ព្យុះ Haiyan នៅវៀតណាមបានធ្វើឲ្យមនុស្សចំនួន១៣នាក់ ស្លាប់និងជាង៨០នាក់ទៀតត្រូវរងរបួស នោះជាទិន្នន័យបូកសរុបពីបណ្ដាដំបន់ ដោយគណៈកម្មាធិការបង្កាទប់ទល់ខ្យល់ព្យុះទឹកជំនន់មជ្ឈឹមបានធ្វើស្ថិតិគិតមក ដល់ឥឡូវនេះ។ នៅកិច្ចប្រជុំវាយតំលៃលទ្ធផលបង្កទប់ទល់ខ្យល់ព្យុះ Haiyan និង អនុវត្តការងារជំនះពុះពារលើផលវិបាកនៃខ្យល់ព្យុះបណ្ដាលឡើងនៅទីក្រុង Hai Phong នាព្រឹកថ្ងៃទី១១វិច្ឆិកា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Hoang Trung Hai បានសង្កត់ធ្ងន់ថា៖ “យើងត្រូវត្រួតពិនិត្យឡើងវិញដើម្បីវាយតំលៃការខូចខាត ទន្ទឹមនឹងនោះ ដាក់ចេញដំណោះស្រាយដើម្បីជំនះពុះពារជួយឧបត្ថម្ភប្រជាជនដែលត្រូវរងការ ខូចខាត។ ចំពោះអគ្គិសនី ព័ត៌មានត្រូវប្រញាប់ប្រញាល់ជំនះពុះពារមុនម៉ោង៣ ល្ងាចថ្ងៃទី១១វិច្ឆិកា៕”
Related






