កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងEUនឹងចូលជាធរមាននាឆ្នាំ២០១៨
07/12/2015 12:07
(VOVworld) - នាព្រឹកថ្ងៃទី៧ ធ្នូ ក្រុមបេសកកម្មសហ ភាពអឺរ៉ុបប្រចាំនៅវៀត ណាមបានរៀបចំសន្និសីទ កាសែតអំពីលទ្ធផលសំខាន់នៃដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguye Tan Dung នៅគណៈកម្មាធិការអឺរ៉ុប ក្នុង នោះមានការសំរេចការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - វៀត ណាម (EVFTA)។

ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្ម EU ប្រចាំនៅវៀតណាមលោក Bruno Angelet (នៅកណ្ដាល) ជូនដំណឹងអំពីដំណើរការអនុម័តមុននឹងពេលចូលជាធរមានរបស់កិច្ចព្រមព្រៀង EVFTA (VOVworld) - នាព្រឹកថ្ងៃទី៧ ធ្នូ ក្រុមបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាម បានរៀបចំសន្និសីទកាសែតអំពីលទ្ធផលសំខាន់នៃដំណើរទស្សនកិច្ចរបស់នាយក រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung នៅគណៈកម្មាធិការអឺរ៉ុប ក្នុងនោះមានការ សំរេចការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - វៀត ណាម (EVFTA)។ ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្ម EU ប្រចាំនៅវៀតណាមលោក Bruno Angelet បានលើកចេញប្រការសំខាន់បំផុតចំនួន៣ក្នុងកិច្ចព្រម ព្រៀង EVFTA នោះគឺ បញ្ហាអំពីសេដ្ឋកិច្ចពាណិជ្ជកម្ម ការកែលំអរអំពីរបប និតិ បញ្ញាត្តិ និងសន្តិសុខក្នុង តំបន់។EVFTA នឹងមានដំណើរការអនុម័តមុននឹងពេល ចូលជាធរមានដែលគ្រោង នឹងចាប់ផ្ដើមពីឆ្នាំ២០១៨។លោក Bruno Angelet បានឲ្យដឹងថែមទៀតថា៖ “យើងខ្ញុំមានកម្មវិធីសហប្រតិបតិ្តការដោយឡែកសំរាប់វៀតណាម។ក្នុងនោះ ជួយ ឧបត្ថម្ភអំពីពាណិជ្ជកម្មនិងវិនិយោគ ជាកម្មវិធី MUTRAP ដែលជួយលើកកំពស់ សមត្ថភាពសំរាប់វៀតណាមក្នុងសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងនាំចេញ ផលិតផលរបស់ខ្លួន។រួមជាមួយគ្នានោះគឺជាកម្មវិធីជួយឧបត្ថម្ភប្រទេសជាសមាជិក អាស៊ានអនុវត្តន៍ល្អសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងនោះមានខ្លឹមសារជួយឧបត្ថម្ភ ដោយឡែកសំរាប់វៀតណាម។EU ក៏នឹងជួយឧបត្ថម្ភវៀតណាមលើកកំពស់សមត្ថ ភាពហិរញ្ញវត្ថុសាធារណៈផងដែរ”។ កិច្ចព្រមព្រៀង EVFTA នៅមានជួយឧបត្ថម្ភវៀតណាមក្នុងដំណើការប្រែក្លាយ ទៅជាខឿនសេដ្ឋកិច្ចបៃតងនិងឆ្លាត រួមចំណែកជួយវៀតណាមលើកកំពស់សមត្ថ ភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ៕
Related





