VOV WorldVOV World
កិច្ចប្រជុំចង្អៀត ADMM Retreat បានប្រព្រឹត្តទៅនៅប្រ៊ុយណេ
29/08/2013 11:23
(VOVworld) – នាថ្ងៃទី ២៨ សីហា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃបណ្ដាប្រទេសជាសមាជិកអាស៊ាន (ADMM Retreat) និងជំនួបក្រៅផ្លូវការ អាស៊ន - អាមេរិក បានប្រព្រឹត្តទៅនៅរដ្ឋធានី Bandar Seri Bengawan ប្រ៊ុយណេ ។
កិច្ចប្រជុំចង្អៀត ADMM Retreat បានប្រព្រឹត្តទៅនៅប្រ៊ុយណេ
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃបណ្ដាប្រទេសជាសមាជិកអាស៊ាន (ADMM Retreat) និងជំនួបក្រៅផ្លូវការ អាស៊ន - អាមេរិក បានប្រព្រឹត្តទៅនៅរដ្ឋធានី Bandar Seri Bengawan ប្រ៊ុយណេ ។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៨ សីហា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃបណ្ដាប្រទេសជាសមាជិកអាស៊ាន (ADMM Retreat) និងជំនួបក្រៅផ្លូវការ អាស៊ន - អាមេរិក បានប្រព្រឹត្តទៅនៅរដ្ឋធានី Bandar Seri Bengawan ប្រ៊ុយណេ។គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារប្រទេស នាយឧត្តម សេនីយ៍ Phung Quang Thanh បានចូលរួមបណ្ដាសន្និសីទនេះ។ ក្នុង ADMM Retreat បណ្ដារដ្ឋមន្ត្រីបានប្រមូលផ្តុំពិភាក្សាអំពីរាល់បញ្ហាសន្តិសុខនិងការពារ ប្រទេស ក្នុងតំបន់និងអន្តរជាតិ ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ លើវិស័យការពារប្រទេសក្នុងគោលដៅកសាងសហគមន៍នយោបាយ សន្តិសុខ អាស៊ាន នាឆ្នាំ ២០១៥។ តំណាងនានាបានអះអាងជាថ្មីម្តងទៀតកិច្ចសន្យារួមគ្នា ទប់ទល់រាល់ការសាកល្បងខាងសន្តិសុខនិងការពារជាតិតាមរយៈកិច្ចសហប្រតិ បត្តិការក្នុងយន្តការរបស់​ ADMM និង ADMM+ (សន្និសីទរដ្ឋមន្ត្រីការពារប្រទេស អាស៊ានបើកទូលាយ)។ ក្រៅពីនោះ ភាគីនានាបាន ឯកភាពអំពីការបង្កើនកិច្ច សហប្រតិបត្តិការលើវិស័យផ្តល់ជំនួយមនុស្សធម៌ និងគ្រោះធម្មជាតិ។ សន្និសីទក៏ បានពិភាក្សាអំពីរបៀបអភិវឌ្ឍន៍និងពង្រឹងដំណើរ របស់ ADMM និង ADMM+ ។ ថ្លែងមតិក្នុងជំនួប រដ្ឋមន្ត្រីការពារប្រទេស​វៀតណាម លោក Phung Quang Thanh បានសម្តែងថា៖ វៀតណាមគាំទ្រគោលនយោបាយរបស់អាមេរិកក្នុងការរក្សា សន្តិភាពសន្តិសុខនិងការធានាសុវត្តិភាពនាចរណ៍ក្នុងតំបន់។ នារសៀលថ្ងៃដ៏ ដែល រដ្ឋមន្ត្រីការពារប្រទេសវៀតណាមបានមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រី ការពារប្រទេសរបស់អាមេរិក ជប៉ុន កូរ៉េខាង ត្បូង និងម៉ាឡេស៊ី ផងដែរ៕