កិច្ចសហប្រតិបតិ្តការយោធាជាសរសរស្នូល១ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា
24/06/2014 08:31
(VOVworld) - នារសៀលថ្ងៃទី២៣ មិថុនា នៅរដ្ឋធានី ហាណូយប្រទេសវៀតណាម ឧត្តមសេនីយ៍ទោ Vo Van Tuan នាយកអគ្គសេនាធិការរង កងទ័ពប្រជាជនវៀត ណាម បានទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ ណិម សុវ៉ាត់ ប្រធានអគ្គស្នងការគោលនយោបាយ និង កិច្ចការបរទេសនៃកងយោធពលខេមរភូមិន្ទកម្ពុជា ដែល បានដឹកនាំគណៈប្រតិភូវិទ្យាស្ថានប្រវត្តិសាស្រ្តយោធា កម្ពុជា កំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាម។

នាយកអគ្គសេនាធិការរង កងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយ៍ទោ Vo Van Tuan និង ប្រធានអគ្គស្នងការ គោលនយោបាយនិងកិច្ចការបរទេសនៃកងយោធពលខេមរភូមិន្ទកម្ពុជា នាយឧត្តមសេនីយ៍ ណិម សុវ៉ាត់ (រូបថត៖TTXVN) (VOVworld) - នារសៀលថ្ងៃទី២៣ មិថុនា នៅរដ្ឋធានីហាណូយប្រទេសវៀតណាម ឧត្តមសេនីយ៍ទោ Vo Van Tuan នាយកអគ្គសេនាធិការរង កងទ័ពប្រជាជនវៀតណាម បានទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ ណិម សុវ៉ាត់ ប្រធានអគ្គស្នងការ គោលនយោបាយនិងកិច្ចការបរទេសនៃកងយោធពលខេមរភូមិន្ទកម្ពុជា ដែលបាន ដឹកនាំគណៈប្រតិភូវិទ្យាស្ថានប្រវត្តិសាស្រ្តយោធាកម្ពុជា កំពុងមានដំណើរទស្សនកិច្ច ការងារនៅវៀតណាម។នៅទីនេះ ឧត្តមសេនីយ៍ទោ Vo Van Tuan បានសង្កត់ធ្ងន់ថា តាមរយៈកិច្ចសហប្រតិបតិ្តការយោធា ប្រទេសទាំង២នឹងពង្រឹងសន្តិសុខ នយោបាយ រួមចំណែកកសាងកងទ័ពនៃប្រទេសនិមួយៗឲ្យកាន់តែខ្លាំង ព្រមទាំងវាយឲ្យបរាជ័យ រាល់ឧបាយកល ដែលសំដៅបំបែកបំបាក់ចំណងសាមគ្គីភាពមិត្តភាពរវាងកងទ័ព និង ប្រជាជននៃប្រទេសទាំង២។ភាគីទាំង២បានអះអាងថា នាពេលខាងមុខ វិទ្យាស្ថាន ប្រវត្តិសាស្រ្តយោធានៃប្រទេសទាំង២វៀតណាមនិងកម្ពុជា នឹងបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យបណ្ដុះបណ្ដាលកម្មាភិបាលនិងស្រាវជ្រាវឯកសារ ដើម្បីឆ្ពោះទៅបណ្ដាទិវា បុណ្យធំៗ របស់កងទ័ពនៃប្រទេសទាំង២៕
Related




