VOV WorldVOV World
កិច្ចសន្ទនា “ការពារគ្រូពេទ្យនៅខ្សែត្រៀមជួរមុខ”
19/08/2021 11:16
(VOVWORLD) - នាព្រឹកថ្ងៃទី១៩ ខែសីហា នៅទីក្រុងហាណូយ ទស្សនាវដ្ដី ពលករនិងសហជីព បានសហការជាមួយសហជីពសុខាភិបាលវៀតណាម រៀបចំកិច្ចសន្ទនាតាមប្រព័ន្ធ វីដេអូក្រោមប្រធានបទ “ការពារគ្រូពេទ្យនៅខ្សែត្រៀមជួរមុខ”។
កិច្ចសន្ទនា “ការពារគ្រូពេទ្យនៅខ្សែត្រៀមជួរមុខ”
បណ្ដាតំណាងចូលរួមកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ។ អំឡុងពេលជិត៣ខែកន្លងមក ជម្ងឺរាតត្បាតកូវីដ ១៩ បានវិវឌ្ឍន៍យ៉ាងស្មុគស្មាញ នៅទីក្រុងហូជីមិញនិងខេត្ត ក្រុងភាគខាងត្បូងផ្សេងៗទៀត។ មានកម្មាភិបាល វេជ្ជ បណ្ឌិត បុគ្គលិកពេទ្យចំនួនជាង ១០ពាន់នាក់នៅភាគខាងជើងនិងភាគកណ្ដាលបាន ចេញដំណើរទៅជួយប្រជាជនភាគខាងត្បូង។កម្មាភិបាលសុខាភិបាលទាំងនេះត្រូវ ប្រឈមនឹងការលំបាកលំបិនជាច្រើន ថែមទាំងទទួលរងសម្ពាធធ្ងន់ធ្ងរទាំងខាងសម្ភារៈ និងស្មារតីក្នុងអំឡុងពេលធ្វើការ ដើម្បីគោលដៅគ្រប់គ្រងទប់ស្កាត់ជម្ងឺរាតត្បាតឲ្យបាន ឆាប់ ការពារសុខភាពរបស់ប្រជាជន។ អនុប្រធាននាយកដ្ឋានគ្រប់គ្រងការពិនិត្យ ព្យាបាលជម្ងឺ លោក Nguyen Trong Khoa ជាសមាជិកក្រុមអចិន្រ្តៃយ៍ពិសេសនៃ ក្រសួងសុខាភិបាលទទួលបន្ទុកការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតនៅទីក្រុងហូជីមិញ បានចែករំលែកថា៖