VOV WorldVOV World
កិច្ចសន្ទនាសិទ្ធិមនុស្សគុយបា-EU ទទួលបានលទ្ធផលវិជ្ជមាន
08/06/2016 09:21
(VOVworld) - ក្រសួងការបរទេសគុយបាននាថ្ងៃទី៧ មិថុនា បានចេញសេចក្ដីប្រកាសឲ្យដឹងថា កិច្ចសន្ទនា លើកទី២រវាងប្រទេសនេះនិងសហភាពអឺរ៉ុប (EU) មួយថ្ងៃមុននោះស្ដីអំពីសិទ្ធិមនុស្សបាននាំមកនូវ លទ្ធផលវិជ្ជមាន បើទោះបីជានៅមានការខ្វែងគំនិតមួយចំនួនក្ដី។
កិច្ចសន្ទនាសិទ្ធិមនុស្សគុយបា-EU ទទួលបានលទ្ធផលវិជ្ជមាន
(VOVworld) - ក្រសួងការបរទេសគុយបាននាថ្ងៃទី៧ មិថុនា បានចេញសេចក្ដី ប្រកាសឲ្យដឹងថា កិច្ចសន្ទនាលើកទី២រវាងប្រទេសនេះនិងសហភាពអឺរ៉ុប (EU) មួយ ថ្ងៃមុននោះស្ដីអំពីសិទ្ធិមនុស្សបាននាំមកនូវលទ្ធផលវិជ្ជមាន បើទោះបីជានៅមាន ការខ្វែងគំនិតមួយចំនួនក្ដី។គណៈប្រតិភូទាំងពីរដឹកនាំដោយតំណាងពិសេសរបស់  EU ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សលោក Stavros Lambrinidis និងប្រធាននាយកដ្ឋាន ពហុភាគីនិងច្បាប់អន្តរជាតិនៃក្រសួងការបរទេសគុយបាលោក Pedro Mosquera បានផ្លាស់ប្ដូរមតិក្នុងបរិយាកាសគោរពគ្នាទៅវិញទៅមកនិង ប្រកបដោយស្ថាបនា អំពីសិទ្ធិស៊ីវិល នយោបាយក៏ដូចជាសិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌ទៀតផង។ភាគី ទាំងពីរបានរក្សាសុឆន្ទៈក្នុងការពិភាគ្សាលើគ្រប់វិស័យ ដោយគោលការណ៍គោរព សមភាពអធិបតេយ្យភាព ឯករាជ្យភាព មិនជ្រៀតជ្រែកទៅក្នុង ការងារផ្ទៃក្នុងរបស់ ប្រទេសនិមួយៗ៕

More