កីឡាករ Le Quang Liem ឈានចូលវង់ទី៤នៃWorld Cupអុកចក្រ្តង្ក
20/08/2013 11:16
មហាឯកទគ្គជនអន្តរជាតិ Le Quang Liem(បានឈ្នះឯកទគ្គជនជនជាតិរុស្ស៊ី Alexander Grischukក្នុងការប្រកួតអុកចក្រ្តង្កនៅTromso ន័រវែស្ស។

រូបថត VOV Vovworld-នាថ្ងៃទី១៩សីហា មហាឯកទគ្គជនអន្តរជាតិ Le Quang Liem( (សន្ទស្សន៍ Elo ២៧០២)បានឈ្នះឯកទគ្គជនជនជាតិរុស្ស៊ី Alexander Grischuk (សន្ទស្សន៍ Elo ២៧៨០)ដោយលទ្ឋផល២,៥ទល់នឹង១,៥ក្នុងការប្រកួត អុកចក្រ្តង្កនៅTromso ន័រវែស្ស។ក្នុងប្រវត្តិសាស្រ្ត អុកចក្រ្តង្កវៀតណាម Le Quang Liem ជាកីឡាករដំបូង ឈានចូលវង់ទី៤នៃWorld Cupអុកចក្រ្តង្ក។ ក្នុង វង់ទី៤ Le Quang Liemនឹងប្រកួតជាមួយសិល្បកររុស្ស៊ីPeter Svidler (សន្ទស្សន៍ Elo ២៧៤៦)៕
Related





